en     km
en     km

ចិន​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ព្រោះតែ​លោក​ ដូ​ណា​ល់​ត្រាំ​ ចង់​លុប​ចោល​គោលនយោបាយ​ចិន​តែ​មួយ​

Share

ប៉េ​កាំ​ង​៖​រដ្ឋាភិបាល​ទីក្រុង​ ប៉េ​កាំ​ង​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​មាន​បំណង​ចង់​ទម្លាក់​ចោល​គោលនយោបាយ​ចិន​តែ​មួយ​ ក្នុង​នោះ​ក៏​មាន​ដែនដី​កោះ​ទីក្រុង​ហុងកុង​ កោះ​តៃវ៉ាន់​ ដែល​ជា​ដែន​អធិបតេយ្យ​របស់​ចិន​ផង​ដែរ​។​

លោក ដូណាល់ត្រាំ រូបខាងឆ្វេង និងលោកស្រី សៃ អ៊ិនហ្វិន រូបខាងស្ដាំ
លោក ដូណាល់ត្រាំ រូបខាងឆ្វេង និងលោកស្រី សៃ អ៊ិនហ្វិន រូបខាងស្ដាំ

​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន​ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​ការ​កត់សំគាល់​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ អនាគត​ប្រធានាធិបតី​របស់​អា​មេ​រិ​ក​ ដែ​លោក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ អាទិត្យ​ ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ថា​នឹង​ទម្លាក់​ចោល​គោលនយោបាយ​ចិន​តែ​មួយ​ប្រសិនបើ​ទីក្រុង​ ប៉េ​កាំ​ង​ នៅ​តែ​រំលោភ​បំពាន​កិច្ចសន្យា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទៀត​នោះ​។​ ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ការ​ព្រមាន​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិ បាល​ចិន​ព្រមាន​តប​វិញ​ភ្លាមៗ​ដែរ​ថា​ ក្រុង​ប៉េ​កាំ​ង​ក៏​នឹង​មិន​លើកលែង​ កោះ​តៃវ៉ាន់​ ចំពោះ​អ្វី​ដែល​ប្រទេ ស​ធំ​មួយ​នេះ​ចាត់​ទុក​ កោះ​តៃវ៉ាន់​ នៅ​តែ​ជា​ខេត្ដ​មួយ​របស់​ខ្លួន​។​

កាសែតចិនដែលចុះផ្សាយពីលោក ត្រាំ រឿងចង់លុបគោលនយោបាយចិនតែមួយ
កាសែតចិនដែលចុះផ្សាយពីលោក ត្រាំ រឿងចង់លុបគោលនយោបាយចិនតែមួយ

រដ្ឋាភិបាល​ចិន​បាន​ដាក់ចុះ​គោលនយោបាយ​ចិន​តែ​មួយ​ គឺ​សំដៅ​កាត់​ផ្ដាច់ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ផ្សេងៗ​ជាមួយនឹង​កោះ​តៃវ៉ាន់​។​ គោលនយោបាយ​ចិន​តែ​មួយ​នេះ​ ចិន​បាន​ដាក់ចុះ​រយៈពេល​ជាង​ ៦០​ឆ្នាំ​មក​ហើយ​នៅ​ពេល​ដែល​ទីក្រុង​តៃប៉ិ​ បាន​ផ្ដាច់ខ្លួន​ចេញពី​ក្រុង​ប៉េ​កាំ​ង​ដោយសារ​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​ ១៩៤៩​ ៕​ប្រភព​:​ AFP

Share

ព័ត៌មានទាក់ទង

Image