en     km
en     km

វិភាគ​៖​UN​ចាប់ផ្ដើម​ប្រឆាំង​ជន​ផ្ដាច់​ការ​ដែល​ចាញ់ឆ្នោត​មិន​ចុះ​ចេញពី​តំណែង​គឺ​ដើម្បី​ទប់ស្កាត់​សង្គ្រាមស៊ីវិល​?

Share

UN៖​គឺជា​ការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ថ្មី​ទៀត​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បន្ត​ប្រើប្រាស់​ សិទ្ធ​អំណាច​របស់​ខ្លួន​ក្នុង​ការ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ក្នុង​ពិភពលោក​ មិន​អាច​អោយ​ប្រទេស​ណា មួយ​ ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​ ក្រោម​លេស​មួយ​ដែល​គេ​ថា​ ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​នៅ​ពេល​មេដឹកនាំ​ផ្ដាច់​ការ​ត្រូវ​បាន​ប្រជាជន​ទម្លាក់​ពី​អំណាច​។

កងទ័ពអង្គការសហប្រជាជាតិ
កងទ័ពអង្គការសហប្រជាជាតិ
​មូលហេតុ​អ្វី​បានជា​យើង​ចាប់​យក​រឿង​នេះ​មក​ធ្វើការ​វិភាគ​?
​តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា​ ចាប់តាំងពី​ឆ្នាំ​២០១០​មក​  ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ចាប់ផ្ដើម​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ហិង្សា​ដោយសារ​មេដឹកនាំ​ប្រទេស​ទាំងនោះ​មិន​ព្រម​ប្រគល់​អំណាច​អោយ​អ្នក​ឈ្នះ​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​។​ ​ការ​ចូល​អន្តរាគមន៍​នៅ​ក្នុង​ការ​ផ្ទេរអំណាច​នៅ​ ប្រទេស​ Côte​ d’Ivoire
លោក Laurent​ Gbagbo ប្រធានាធិបតីផ្ដាច់ការប្រទេស  Côte​ d’Ivoire
លោក Yahya Jemmeh ប្រធានាធិបតីផ្ដាច់ការនៅប្រទេស ហ្គាមបៀ
​ចំណែក​រឿង​កើតឡើង​ដដែល​នេះ​ គឺជា​ថ្មី​ម្ដងទៀត​ក្រុមប្រឹក្សាសន្តិសុខ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​លោក​ Yahya​ Jammeh​ ប្រធានាធិបតី​ប្រទេស​ Gambia​ ដែល​បាន​បដិសេធ​មិន​ទទួលស្គាល​លទ្ធផល​បោះ​ឆ្នោត​ នៅ​ពេល​លោក​ចាញ់ឆ្នោត​។​ ​លោក​ Yahya​ Jammeh​  បាន​ដឹកនាំ​ប្រទេស​នៅ​ទ្វី​អាហ្វ្រិក​មួយ​នេះ​រយៈពេល​ ២២​ឆ្នាំ​ លោក​ត្រូវ​បាន​ប្រជាជន​និង​បក្ស​ប្រឆាំង​ហៅ​លោក​ជា​មេដឹកនាំ​ផ្ដាច់​ការ​និយម​មួយ​រូប​ ដោយសារ​លោក​បាន​ដឹកនាំ​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​ និង​ចាប់​ក្រុមប្រឆាំង​ដាក់គុក​ជា​ច្រើន​សិប​នាក់​ ។​ ​នៅ​ខណៈ​ការ​រាប់​សន្លឹក​ ចាប់ផ្ដើម​ភ្លាម​ជន​ផ្ដាច់​ការ​រូប​នេះ​ ដែល​រំពឹង​ថា​ ខ្លួន​នឹង​ឈ្នះ​ឆ្នោត​ម្ដង​ទៀ​តែ​ បាន​និយាយ​ថា​ បើ​លោក​ចាញ់​ការ​បោះ​ឆ្នោត​ លោក​ត្រូវ​តែ​ចុះ​ចេញពី​តំណែង​ ហើយ​យល់ព្រម​ផ្ទេរអំ ណាច​ដោយ​សន្តិវិធី​ទៅ​អ្នក​ឈ្នះ​ឆ្នោត​ដោយ​មិន​ទុក​ពេល​យូរ​ឡើយ​ ។​

​ក៏​ប៉ុន្ដែ​ស្រាប់តែ​ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ថា​ លោក​ចាញ់​គូប្រកួត​របស់​លោក​គឺ​លោក​ Adama​ Borrow​ បែរជា​បុរស​ខ្លាំង​រូប​នេះ​ក្រឡះ​សម្ដី​ភ្លាម​ហើយ​ចាត់​ទុក​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​ដោយ​លោក​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​ បើ​ពុំនោះ​ទេ​លោក​មិន​ប្រគល់​អំណាច​អោយ​អ្នក​ឈ្នះ​ឆ្នោត​ឡើយ​។​

​មិនតែប៉ុណ្ណោះ​ បុគ្គល​រដ្ឋ​រូប​នេះ​ បាន​គំរាម​ ផ្ទុះ​ហិង្សា​ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ទៀត​ផង​ ។​មក​ដល់​ពេល​នេះ​ ស្ថានការណ៍​នៅ​ Gambia​ កំពុង​តានតឹង​ ខណៈ​ប្រជាជន​គាំទ្រ​ អ្នក​ឈ្នះ​ឆ្នោត​ចេញ​ដើរ​តាម​ផ្លូវ​ អបអរសាទរ​ ជ័យជម្នះ​របស់​អ្នកនយោបាយ​រត់​ភៀសខ្លួន​ លោក​ Adama​ Borrow​។​

លោកAdama​ Borrow ប្រធានគណបក្សប្រឆាំងនៅប្រទេស ហ្គាមបៀ
លោកAdama​ Borrow ប្រធានគណបក្សប្រឆាំងនៅប្រទេស ហ្គាមបៀ
ភ្លាមៗ​បន្ទាប់​ពី​ដឹង​ថា​ Yahya​ Jammeh​  បន្ត​ក្រាញ​អំណាច​ក្រុមប្រឹក្សាសន្តិសុខ​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ កាលពី​ថ្ងៃ​ អាទិត្យ​ ទី​១១​ ធ្នូ​ ដោយ​បង្គាប់​អោយ​លោក​ Jammeh​  ប្រញាប់​ប្រគល់​អំណាច​អោយ​អ្នក​ឈ្នះ​ឆ្នោត​ហើយ​បើ​ពុំនោះ​ទេ​ នឹង​មាន​វិធានការ​ ទៅ​ទាញ​ទម្លាក់​ពី​អំណាច​។​  យ៉ាងណា​ង​ក៏​ដោយ​លោក​ Jammeh​  មិន​បាន​ឆ្លើយ​តប​ភ្លាម​ដែរ​។​ ​ស្រប​ពេល​លោក​ព្រួយបារម្ភ​ដូច​វាសនា​របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ប្រទេស​ Côte​ d’Ivoire​ លោក​Jammeh​  បាន​បង្កើត​ក្រុម​សម្របសម្រួល​មួយ​ដើម្បី​ទប់​សភាពការណ៍​មួយ​រយៈ​សិន​មុន​លោក​ យល់​ ព្រម​ចាក​ចេញពី​តំណែង​។​ ​ជា​ការ​ពិត​មុន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាត់​របៀប​ដូចនេះ​ គឺ​ដោយសារ​សហរដ្ឋអា មេរិក​ និង​ប្រទេស​ជា​សម្ព័ន្ធភាព​សហភាព​អា​ហ្រិ្វ​ក​ រួម​កម្លាំង​រុញ​ឱ្យ​មាន​ វិធានការ​ដូចនេះ​។​នៅ​អាស៊ី​ក៏​មានការ​ផ្ទេរអំណាច​ដែរ​ ដោយ​មិន​ឲ្យ​មាន​អន្តរាគមន៍​ពី​UN ដែរ​។
កងទ័ពរបស់អង្គការសហប្រជាជាតិ
កងទ័ពរបស់អង្គការសហប្រជាជាតិ
​អង្គការសហប្រជាជាតិ​ក៏​ធ្លាប​ជួយ​ជំរុញ​ការ​បោះ​ឆ្នោត​ប្រទេស​ជា​ច្រើន​ទៀត​អោយ​មានការ​បោះ​ឆ្នោត​ ដោយ​សេរី​និង​ត្រឹមត្រូវ​។​ ​ប្រទេស​ភូមា​  ស្រី​លង្កា​ នៅ​តំបន់​អាស៊ី​ដែល​ប្រជាជន​បាន​ទម្លាក់​របប​សឹក​យោធា​ និង​របប​ផ្ដាច់​ការ​ របស់​ប្រធានាធិបតី​ ម៉ា​ហិន​ ដា​រ៉ៃ​យ៉ា​ប៉ា​សេ​  ក៏​អង្គការសហប្រជាជាតិ​ប​ញ្ចូ​ន​អ្នក​សង្កេតការណ៍​មក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ដែរ​។​ ក្រៅពី​នេះ​អង្គការ​ពិភពលោក​នេះ​ បាន​កំពុង​ជំរុញ​អោយ​មាន​ ការ​បោះ​ឆ្នោត​មួយ​ត្រឹម​និង​យុត្តិធម៌​មាន​ដូច​ជា​ នៅ​រាជាណាចក្រ​ថៃ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕​ ប្រភពពី៖ The Guardian, BBC and CNN

Share

Image
Image
Image