សេអ៊ូល៖ប្រទេសកូរ៉េខាងត្បូង បានព្រមានភ្លាមៗទៅកូរ៉េខាងជើង ឱ្យប្រយ័ត្នពីការផលលំបាកមួយធ្ងន់ធ្ងរចំពោះមេដឹកនាំ វ័យក្មេង ដែលចូលចិត្តបង្កជម្លោះ។
ការព្រមានរបស់ ទីក្រុងសេអ៊ូលធ្វើឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន បញ្ជាឱ្យធ្វើសមយុទ្ធយោធានៅជាប់ព្រំដែន កូរ៉េខាងត្បូង ហើយព្រមានវាយប្រហារទៅលើ វិមានប្រធានាធិបតី។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា សមយុទ្ធនេះ មានរហស្សនាមថា «បំផ្លាញគោលដៅ ពិសេសរបស់សត្រូវ» ក្នុងនោះមានទាំងវិមានប្រធានាធិបតី កូរ៉េខាងត្បូងផងដែរ។ក្រសួងការពារជាតិកូរ៉េខាងត្បូង បានថ្កោលទោស ចំពោះកូរ៉េខាងជើងដោយព្រមានវាយបកភ្លាមៗបើស្ថានការណ៍សឹកផ្ទុះឡើង ។ ស្របពេលនេះដែរ នាយករដ្ឋមន្ត្រី Hwang Kyo-Ahn ដែលកាន់អំណាចជំនួសលោកស្រី ប៉ាក គុនហេ បានកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ដោយបញ្ជាឱ្យកងទ័ពត្រូវប្រុងប្រយ័ត្នជានិច្ច៕ ប្រភព:The Nation