en     km
en     km

កូរ៉េ​ខាងជើង​បើក​ធ្វើ​សមយុទ្ធ​ផ្ដើម​ឱ្យ​កូរ៉េ​ខាងត្បូង​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ហើយ​ព្រមាន​ធ្ងន់ៗ​

Share

​សេអ៊ូល៖ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ព្រមាន​ភ្លាមៗ​ទៅ​កូរ៉េ​ខាងជើង​ ឱ្យ​ប្រយ័ត្ន​ពី​ការ​ផល​លំបាក​មួយ​ធ្ងន់ធ្ងរ​ចំពោះ​មេដឹកនាំ​ វ័យក្មេង​ ដែល​ចូល​ចិត្ត​បង្កជម្លោះ​។

លោក គឹម ជុងអ៊ុន
លោក គឹម ជុងអ៊ុន

ការ​ព្រមាន​របស់​ ទីក្រុង​សេ​អ៊ូ​ល​ធ្វើ​ឡើង​ បន្ទាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​ គឹ​ម​ ជុង​អ៊ុ​ន​ បញ្ជា​ឱ្យធ្វើ​សមយុទ្ធ​យោធា​នៅ​ជាប់​ព្រំដែន​ កូរ៉េ​ខាងត្បូង​ ហើយ​ព្រមាន​វាយប្រហារ​ទៅ​លើ​ វិមាន​ប្រធានាធិបតី​។​ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង​ KCNA​ បាន​រាយការណ៍​ថា​ សមយុទ្ធ​នេះ​ មាន​រហស្សនាម​ថា​ «​បំផ្លាញ​គោលដៅ​ ពិសេស​របស់​សត្រូវ​»​ ក្នុង​នោះ​មាន​ទាំង​វិមាន​ប្រធានាធិបតី​ កូរ៉េ​ខាងត្បូង​ផង​ដែរ​។​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ បាន​ថ្កោលទោស​ ចំពោះ​កូរ៉េ​ខាងជើង​ដោយ​ព្រមាន​វាយបក​ភ្លាមៗ​បើ​ស្ថានការណ៍​សឹក​ផ្ទុះ​ឡើង​ ។​ ស្រប​ពេល​នេះ​ដែរ​ នាយក​រដ្ឋមន្ត្រី​ Hwang​ Kyo-Ahn​ ដែល​កាន់​អំណាច​ជំនួស​លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​បន្ទាន់​ ដោយ​បញ្ជា​ឱ្យ​កងទ័ព​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​៕​ ប្រភព​:The​ Nation​

Share

Image
Image
Image