loader

លោក សម រង្ស៊ី៖នរណាដែលប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺ កំពុងតែយល់សប្តិ

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី  ពី កឹម សុខា គឺ កំពុងតែយល់សប្ដិសុទ្ធសាធ។ 

untitled-5


តាមហ្វេសប៊ុករបស់លោក សម រង្ស៊ី ដែលសររសបង្ហោះនៅយប់ថ្ងៃទី១១ ធ្នូ ឆ្នាំ ២០១៦ គឺ លោក សម រង្ស៊ី បានសរសេរបញ្ជាក់បន្ថែមដូចនេះ សម រង្ស៊ី និង កឹម សុខា តំណាងឲ្យកិត្តិយស និងសេចក្តីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ។ កុលបុត្រខ្មែរទាំង ២នាក់នេះ បង្ហាញថា នៅមានកូនខ្មែរដ៏ឆ្នើម និងថ្លៃថ្នូរ ដែលដាច់ខាត មិនចាញ់សម្លុតគេ និងមិនលក់ខ្លួនឲ្យគេ។ នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺ កំពុងតែយល់សប្តិសុទ្ធសាធ 

ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី​ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា មិនមានអ្នកណាទៅបំបែកបំបាក់អ្នកទាំង២នោះទេ គឺ លោក សម រង្ស៊ី និងលោក កឹម សុខា ខ្លួនឯងទេដែលធ្វើខ្លួនអោយឃ្លាតឆ្ងាយពីគ្នា ។

លោក សុខ ឥសាន្ដ ៖ «កន្លងទៅយើងឃើញថា មិនមានអ្នកណាបំបែកគាត់ទេ គឺ គ្នាគាត់បំបែកបំបាក់គ្នាគាត់ដោយស្វ័យប្រវត្តិ។ ព្រោះកាលដែលគណបក្សពីរផ្សេងគ្នា មានទស្សនៈនយោបាយ និងកម្មវិធីនយោបាយផ្សេងគ្នា មកបញ្ចូលគ្នានេះ វាហាក់ដូចជា កែវពីរដែលបែកផ្សេងពីគ្នា ហើយយកមកផ្ស៉ាំគ្នា ចង់មិនចង់វាមានស្នាមប្រេះ»។ 

លោក សុខ ឥ សាន្ដ បានលើកឡើងបន្ដទៀតថា  តាំងពីឆ្នាំ២០១១ មុនការបោះឆ្នោត២០១៣ មានការប្រយុទ្ធ ប្រឆាំងគ្នា ស្រួចស្រាវ រវាងលោក សម រង្ស៊ី និងលោក កឹម សុខាហើយ ក្រោយមកក៏មានការភ្ញាក់ផ្អើលនៅពេលដែលគណបក្សទាំងពីរបញ្ចូលគ្នា ដើម្បី យកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្ដែនយោបាយគណបក្សទាំងពីរ ធ្វើអោយលោក យល់ថា នៅតែបន្សល់ទុកមកដល់បច្ចុប្បន្ន គឺ មានការបែងចែកនិន្នាការផ្សេងគ្នា។

លោក សុខ ឥ សាន្ដ ៖ «ទោះបីថា សម្លុតមិនខ្លាច ទិញមិនលក់ បំបែកមិនបែកយ៉ាងណាក៏ដោយ យើងឃើញថា មិនមែនត្រឹមតែក្បាលម៉ាស៊ីនដឹកនាំដែលបែងចែកក្បាលគោលការណ៍គ្នាទេ គឺ ដល់មូលដ្ឋានទៀត។ ចឹងមិនមែនចោទគណបក្សណាផ្សេង ជាពិសេសមិនអាចចោទថា គណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចបំបែកគាត់ទេ»។

ទាក់ទងនឹងការលើកឡើងរបស់លោក សុខ ឥសាន្ដនេះដែរ  អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក   យឹម សុវណ្ណ ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោក សុខ ឥសាន្ដនោះទេ  ។

លោក យឹម សុវណ្ណ ៖ «គណបក្សប្រជាជនធ្វើការងាររបស់គាត់ទៅ មិនបាច់មកខ្វល់ជាមួយគណបក្សសង្រ្គោះជាតិទេ កុំតែគៀបសង្កត់ កុំទៅប្រើប្រាស់ប្រព័ន្ធតុលាការ ប្រើប្រាស់ការគៀបសង្កត់ទៅលើគណបក្សសង្រ្គោះជាតិទៅបានហើយ»។

ទាក់ទិននឹងការលើកឡើងរបស់លោក សម រង្ស៊ី នេះដែរ ធ្វើអោយអ្នកវិភាគយល់ឃើញថា មូលហេតុដែលធ្វើអោយលោក សម រង្ស៊ី លើកឡើងបែបនេះ គឺ អាចមកពីស្ថានភាពនយោបាយកម្ពុជានៅពេលបច្ចុប្បន្នមានសំពាធ ឬអាចនិយាយបានថា គណបក្សកាន់អំណាចកំពុងតែមានប្រៀបជាង។

លោក សាស្រ្ដចារ្យមាស នី ៖ «ខ្ញុំ គិតថា នេះវាជាចំណែកមួយនៃការទាក់ទងរវាងមេដឹកនាំទាំងពីរនៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន។ព្រោះ អីយើងឃើញថា ស្ថានភាពនៅពេលបច្ចុប្បន្នវាមានសំពាធ ទោះបីជាយើងមិនទាន់ឃើញមានសញ្ញាអីដែលជាល្បែងនយោបាយចាស់ ឬល្ខោនចាស់ដែលរៀបចេញមកក៏ដោយ…»។ 

យ៉ាងណាក៏ដោយ អ្នកស្រាវជា្រវការអភិវឌ្ឍន៍សង្គម លោកសាស្រ្ដចារ្យ មាស នី ថា  បើទោះបីជាមានអ្នកចង់បំបែកលោក សម រង្ស៊ី និង លោក កឹមសុខា ពិតមែន ឬយ៉ាងណានោះ  គឺ លោក សម រង្ស៊ី និងលោក កឹម សុខា គួរតែ បង្ហាញ អំពីគោលជំហររបស់ខ្លួនទៅកាន់សាធារណជនអោយបានច្បាស់លាស់ ចំពោះ ទំនាក់ទំនង និងការឯកភាពគ្នារបស់អ្នកទាំងពីរ។

បែបនេះក្ដី លោក សម រង្ស៊ី បានប្រាប់ទៅអ្នកគាំទ្រខ្លួន តាមប្រព័ន្ធអ៊ីនធឺណេែតកន្លងមកថា គណបក្សសង្រ្គោះជាតិទោះជាជិះទូកក៏ទៅដល់ត្រើយមុនបក្សមួយដែលជិះនាវា ហើយមានសេដ្ឋីជួយជ្រោមជ្រែងដែរ ។ លោក សម រង្ស៊ី ទំនងនិយាយប្រៀបធៀប បក្សកាន់អំណាច ដូចជា នាវា ប្រកួតប្រជែងក្នុងការបោះឆ្នោតសំខាន់ចំនួនពីរ គឺ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និងការបោះឆ្នោតសភាអាណត្តិទី៦ ឆ្នាំ២០១៨ ៕
 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x