រដ្ឋាភិបាលប្រទេសអឺរ៉ង់បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្ដហោះដឹកអ្នកដំណើរប្រភេទធំបំផុតរបស់អាមេរិក គឺ យន្ដហោះ Boeing ចំនួន ៨០គ្រឿង នូវទឹកប្រាក់សរុប ១៦ពាន់ ៦រយ លានដុល្លារអាមេរិក ។
តាមបណ្ដាផ្សាយព័ត៌មាន Channel News Asia កិច្ចព្រមព្រៀងរវាងក្រសួងអាកាសចរ ប្រទេសអឺរ៉ង់ និងក្រុមហ៊ុន Boeing អាមេរិក ដែលកិច្ចព្រមព្រៀងនេះធ្វើឡើង កាលពីថ្ងៃ អាទិត្យ ទី១១ ធ្នូ ។
យន្ដហោះ Boeing ប្រភេទធុនធំ គឺ អាចផ្ទុកមនុស្សបាន ជាង ៤០០នាក់ ។
រដ្ឋាភិបាលប្រទេសអឺរ៉ង់ ដែលបានសម្រេចចំណាយលុយទិញយន្ដហោះពីអាមេរិក គឺ បន្ទាប់ពីអាមេរិកបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសសាធារណរដ្ឋឥស្លាមមួយនេះ ដោយសារតែអាមេរិកបានទម្លាក់ចោលការប្រឆាំងប្រទេសអឺរ៉ង់ចំពោះការផលិតរោងចក្រថាមពលដោយនុយក្លេអ៊ែរ ៕
ប្រភព:CNA
Post Views: 376