ហូជីមិញ៖ អាជ្ញាធរវៀតណាមកាលពីថ្ងៃ អាទិត្យ ទី ១១ ធ្នូ បានចាប់ខ្លួនមន្ដ្រីជាន់ខ្ពស់ធនាគារចំនួន ៥នាក់ ពីបទគ្រប់គ្រងហិរញ្ញវត្ថុគ្មានតម្លា្គភាព នឹងបង្កឲ្យមានរឿងអាស្រូវពុករលួយ។ តាមការសែតថៃ The nation អតីតមន្ដ្រីធនាគាទាំងប្រាំ នាក់ នោះរួមមាននាយកគ្រប់គ្រងមួយរូប និងគណៈនាយករងចំនួន ៤នាក់។
តាមប្រភពដដែលមនុស្សទាំងប្រាំនាក់នេះ ត្រូវបានបណ្ដេញចេញពីការងារតាំងពីខែសីហា ឆ្នាំ ២០១៥ ក្រោយពីសង្ស័យថា ពួកគាត់បានរៀបចំគម្រោងដើម្បីធ្វើសកម្មភាពអ្វីមួយពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ Dong A Bank។
ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៥ មកយ៉ាងតិចមន្ដ្រីធនាគារ ៣៦នាក់ ត្រូវបានចាប់ខ្លួនពីបទលួចលុយធនាគាររបស់ពួកគេដែលធ្វើការនូវទឹកប្រាក់ ៤០០ លានដុល្លារអាមេរិក៕ ប្រភពពី The Nation