en     km
en     km

បទ​សម្ភាសន៍​ ៖​ សិប្បកម្ម​ទឹក​សំរង​ធម្មជាតិ​ ផ្តល់​ការងារ​ដល់​ស្ត្រី​ និង​ជួយ​អភិរក្ស​ធនធានធម្មជាតិ​

Share

ភ្នំពេញ ៖ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ អ្នកស្រី​ ថេ​ ដា​ឡែ​ន​ ម្ចាស់​ភោជនីយដ្ឋាន​បាយ័ន​ និង​សិប្បកម្ម​ទឹក​សំរង​ធម្មជាតិ​ លើក​ឡើង​ថា​ បច្ចុប្បន្ន​សិប្បកម្ម​ផលិត​ទឹក​សំរង​ធម្មជាតិ​ដែល​មា​នទី​តាំងនៅ​សង្កាត់​ច្បារ​អំពៅ​ កំពុង​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ នឹង​បាន​បន្ត​ចែកចាយ​តាម​ ស្តា​ម៉ាត​ និង​ ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ កំពុងណែនាំពីផលិតផលទឹកសំរងធម្មជាតិទៅកាន់អតិថជនក្នុងកម្មវិធីពិពណ៌ នាទិវាជនពិការជាតិ និងអន្តរជាតិ នៅកោះពេជ្រ។រូបភាពពីWMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ កំពុងណែនាំពីផលិតផលទឹកសំរងធម្មជាតិទៅកាន់អតិថជនក្នុងកម្មវិធីពិពណ៌ នាទិវាជនពិការជាតិ និងអន្តរជាតិ នៅកោះពេជ្រ។រូបភាពពីWMC
​អ្នកស្រី​បន្ត​ថា​ ភាព​រីក​ចំរើន​នៃ​ចង្វាក់​ផលិតកម្ម​ទឹកធម្មជាតិ​នេះ​ នាំ​ឱ្យ​អ្នកស្រី​បន្ថែម​បុគ្គលិក​មួយ​ចំនួន​ដែល​ភាគច្រើន​ជា​និស្សិត​ស្ត្រី​ទៀត​ផង​។​ ម្ចាស់​សិប្បកម្ម​រូប​នេះ​បន្ត​ថា​ ការ​ទទួលយក​បុគ្គលិក​ជា​ស្ត្រី​ឱ្យធ្វើ​ក្នុង​សិប្បកម្ម​ ព្រោះថា​ ស្ត្រី​មាន​សក្តានុពល​ការងារ​ប្រសើរ​ជាង​បុរស​ ហើយ​ការ​ទទួលយក​និស្សិត​ស្រី្ត​ធ្វើការ​ ក៏​បាន​រួមចំណែក​ផ្តល់​កម្រៃ​ប្រចាំ​ថ្ងៃ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ពួក​គរ​។​ មួយវិញទៀត​ ការ​ផលិត​ទឹក​សំរង​ ក៏​បាន​ផ្តល់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ដល់​ពលរដ្ឋ​ទី​ជនបទ​ដែល​ដើរ​ប្រមូល​គ្រាប់​សំរង​ពី​ក្នុង​ព្រៃ​ ដែល​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​ដើម​សំរង​និង​ធនធានធម្មជាតិ​ផង​ដែរ​។​

​ជាង​នេះ​ទៀត​អ្នកស្រី​បន្ថែម​ថា​ ទឹក​សំរង​ធម្មជាតិ​ក៏​អាច​ជួយ​ព្យាបាល​ជម្ងឺ​ក្រួស​ក្នុង​តម្រងនោម​ និង​អាច​កែរោគ​ ក្រពះ​ ពោះវៀន​បាន​ផង​ដែរ​ ជា​ពិសេស​ការ​បរិភោគ​ទឹក​សំរង​រាល់ថ្ងៃ​ អាច​ជួយ​ថែរក្សា​សម្រស់​ ពោល​គឺ​ជំនួយ​ឱ្យ​ស្បែក​ស្អាត​ទៀត​ផង​៕

តទៅ​នេះ​សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ និង​ អ្នកស្រី​ ថេ​ ដា​ឡែ​ន​ ដូច​តទៅ​!​។​

អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ កំពុងណែនាំពីផលិតផលទឹកសំរងធម្មជាតិទៅកាន់អតិថជនក្នុងកម្មវិធីពិពណ៌ នាទិវាជនពិការជាតិ និងអន្តរជាតិ នៅកោះពេជ្រ។រូបភាពពីWMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ កំពុងណែនាំពីផលិតផលទឹកសំរងធម្មជាតិទៅកាន់អតិថជនក្នុងកម្មវិធីពិពណ៌ នាទិវាជនពិការជាតិ និងអន្តរជាតិ នៅកោះពេជ្រ។រូបភាពពីWMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ ។រូបភាពពី WMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ ។រូបភាពពី WMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ ។រូបភាពពីWMC
អ្នកស្រី​ ថេ ដាឡេន ម្ចាស់ភោជនីយដ្ឋានបាយ័ន និងសិប្បកម្មទឹកសំរង ធម្មជាតិ ។រូបភាពពីWMC

Share

Image
Image
Image