en     km
en     km

អង្គការ​សេ​ដាក​ បង្ហាញ​ពី​របៀប​ជ្រើសរើស​ពូជស្រូវ​ និង​ការ​ទុកដាក់​ឱ្យ​បាន​ល្អ​ដើម្បី​ទទួល​បាន​ផល​ច្រើន​

Share

​ភ្នំពេញ​ ៖​ ឆ្លៀត​ក្នុង​ឱកាស​រដូវ​ច្រូតកាត់​ស្រូវ​វស្សា​ចូល​មក​ដល់​ អង្គការ​សេ​ដាក​ បាន​ចេញ​អត្ត​បទ​ផ្សា​ព្វ​ផ្សាយ​មួយ​ ស្តី​ពី​របៀប​ជ្រើសរើស​ និង​ការ​ទុកដាក់​ពូជស្រូវ​ឱ្យ​បាន​ល្អ​សម្រាប់​ប្រជា​កសិករ​អ្នក​ផលិត​ស្រូវ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ទាក់ទង​នឹង​ការ​ជ្រើសរើស​ពូជ​សុទ្ធ​ល្អ​ សម្រាប់​ការ​បង្កបង្កើន​ផល​ស្រូវ​បាន​ល្អ​នៅ​រដូវ​ក្រោយ​។​

វិធីសំដិលស្រូវពូជក្នុងម្លប់។រូបភាពCEDAC
វិធីសំដិលស្រូវពូជក្នុងម្លប់។រូបភាពCEDAC

​ដើម្បី​បាន​ពូជស្រូវ​សុទ្ធ​ល្អ​ អង្គការ​សេ​ដាក​ បាន​ណែនាំ​ដល់​កសិករ​យ៉ាង​ដូច្នេះ​ថា​៖«​កសិករ​គួរ​ជ្រើសរើស​កួរស្រូវ​កន្លែង​ណា​ដែល​លូតលាស់​ល្អ​សម្រាប់​ច្រូត​ទុក​ធ្វើ​ជា​ពូជ​ ពោល​គឺ​សម្រាំង​ទុក​តែ​កួរ​ដែល​វែង​ហើយ​សុទ្ធ​ល្អ​។​ ចំពោះ​កួរស្រូវ​វិញ​ កសិករ​ត្រូវ​ប្រឡេះ​យក​ស្មែង​ខាងលើ​ និង​ស្មែង​ខាងក្រោម​ចេញ​ ដោយ​ទុក​តែ​ស្មែង​កណ្តាល​»​។​

ទាក់ទិន​ការ​ប្រឡេះ​យក​គ្រាប់​ទុក​ធ្វើ​ជា​គ្រាប់ពូជ​ អង្គការ​សេ​ដាក​បញ្ជាក់​ថា​ កសិករ​គ​ម្បី​ប្រឡេះ​ដោយ​ដៃ​ ឬ​បែន​នឹង​ជើង​ ដោយ​ជៀសវាង​បោក​ដោយ​ដៃ​ និង​បោក​ដោយ​ម៉ាស៊ីន​។​ បន្ទាប់​ពី​ប្រ​ឡះ​គ្រាប់ពូជ​ហើយ​ កសិករ​ត្រូវ​យក​គ្រាប់ពូជ​នោះ​ទៅ​ហាល​ឲ្យ​ស្ងួត​ ហើយ​រក្សា​ទុក​ឲ្យ​បាន​ល្អ​ ឧស្សាហ៍​យក​គ្រាប់ពូជ​ចេញ​មក​ហាល​ដើម្បី​រក្សា​នូវ​ភាព​ស្ងួត​ឲ្យ​បាន​ល្អ​។​

គ្រាប់ពូជស្រូវហាលសំដិលថ្ងៃដើម្បីឱ្យសើមដុះផ្សិត។រូបភាពពីCEDAC
គ្រាប់ពូជស្រូវហាលសំដិលថ្ងៃដើម្បីឱ្យសើមដុះផ្សិត។រូបភាពពីCEDAC

តាម​រយៈ​អត្ត​បទ​ផ្សព្វផ្សាយ​ដដែល​នេះ​ អង្គ​សេ​ដាក​មើលឃើញ​ថា​ វិធីសាស្ត្រ​ដែល​បាន​បង្ហាញ​ខាងលើ​ហាក់​ចំណាយ​កម្លាំង​បន្តិច​ ក៏​ប៉ុន្តែ​វា​នឹង​នាំ​មក​នូវ​ផល​ចំណេញ​ច្រើន​ដល់​កសិករ​នៅ​រដូវ​ក្រោយ​ ដោយ​ផល​ស្រូវ​អាច​កើនឡើង​ប្រហែល​ ២០​ ភាគរយ​ ហើយ​ស្រូវ​ដែល​សុទ្ធ​ល្អ​ក៏​អាច​លក់​បាន​ថ្លៃ​ផង​ដែរ​។​

លោក​ សម​ វិទូ​ នាយក​អង្គការ​សេ​ដាក​ផ្តល់​អនុសាសន៍​ថា​ ៖«​កសិករ​គ្រប់​គ្នា​គួរតែ​ប​ន្សុ​ត​ពូជស្រូវ​ដោយ​ខ្លួនឯង​ជា​រៀង​រាល់​រដូវ​»​។​ លោក​ថា​ ការ​មានពូជ​សុទ្ធ​ល្អជា​ការ​ចាប់ផ្តើម​ដ៏​សំខាន់​សម្រាប់​កសិករ​ក្នុង​ការ​ធ្វើស្រែ​ ដើម្បី​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើស្រែ​នៅ​រដូវ​ក្រោយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង