en     km
en     km

ADHOC​ រក​ឃើញ​ករណី​រំលោភ​សេព​សន្ថវៈ​មាន​ការ​កើន​ឡើង​នៅ​ដើម​ឆ្នាំ ​២០១៥​ នេះ​

Share

ភ្នំពេញ៖ ​អង្គ​ការ​សិទ្ធិ​មនុស្ស​ ADHOC​ ​បាន​បង្ហាញ​របាយ​ការណ៍​ដែល​ខ្លួន​រក​ឃើញ​ថា​ ​​ករណី​រំលោ​ភ​សេព​សន្ថវៈ​ទៅ​លើក​ស្រ្តី​និង​កុមារមា​នការ​កើន​ឡើង​រហូត​ដល់​ទៅ​ ៥១​ ករណី​ ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៥ ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៤ ​។​ ការ​កើន​ឡើង​នៃ​ករណី​រំលោភ​សេព​សន្ថវៈ​នេះ​ ជា​សញ្ញា​មួយ​បង្ហាញ​ថា ​សីលធម៌ ​និង​ការ​អប់រំ​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​គួរ​ឲ្យ​កត់​សំគាល់​។​

Tonn Saray
លោក ​ធន​ សារាយ ​ថ្លែង​នៅ​ក្នុង​​សន្និ​​សីទ​សារ​ព័ត៌​មាន​កាល​ពី​ព្រឹកថ្ងៃទី ០៥ខែ សីហានេះ

លោក ​ធន​ សារាយ ​ថ្លែង​នៅ​ក្នុង​​សន្និ​​សីទ​សារ​ព័ត៌​មាន​កាល​ពី​ព្រឹកថ្ងៃទី ០៥ខែ សីហានេះ នៅឯទីស្នាក់កណ្តាលរាជធានីភ្នំពេញ​របស់​ADHOC​ ​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មា​នការ​កើន​ឡើង​នូវ​ករណី​រំលោភ​សេព​សន្ថវៈ​បែប​នេះ​ គឺ​បណ្តា​​ល​មក​ពី​ភា​ពខ្​វះចន្លោះ​របស់​សមត្ថ​កិច្ច ​ដែល​នៅ​តែ​បន្ត​ឲ្យ​ចរាចរ​រឿ​ង​អាស​អាភាស​នៅ​ក្នុង​សង្គម​ កា​រ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​និង​គ្រឿង​ញៀន​មិន​បាន​ល្អ​ បញ្ហា​និទ្ទណ្ឌ​ភាព​ ជា​ពិសេស​ប្រព័ន្ធ​តុលា​ការ​មិន​ឯក​រាជ្យ​ជា​ដើ​ម​។​ ករណី​រំលោ​ភ​សេព​សន្ថវៈ​លើ​ស្រ្តី​និង​កុមារ​នា​ពេល​បច្ចុប្ប​ន្ន​នេះ​រួម​មាន​ ករ​ណី​រំ​លោភ​ពី​​ឪពុក​ចំពោះ​កូន​ខ្លួន​ឯង​បង្កើត​ ករណី​ជីតា​រំលោភ​ចៅ​ ករណី​កុមារា​រំ​លោភ​លើ​កុមារី​ ករណី​រំលោភ​បូក​ និង​ការ​រំលោភ​រួច​សម្លាប់​ ក៏​នៅ​តែ​បន្ត​មាន​នៅ​ដើម​ឆ្នាំ ២០១៥ នេះ​។​

សំឡេង៖

ចំណែក​អ្នក​ស្រី ​លឹម​ មុន្នី ​អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ស្ត្រី​និង​កុមា​រ ប្រចាំ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​ អាដ​ហុក​ និយាយ​ថា ​ដើម្បី​ទប់​ស្កា​ត់ ​និង​កាត់​បន្ថយ​បញ្ហា​រំ​លោភ​សេព​សន្ថវៈ​ឲ្យ​មាន​ប្រ​សិទ្ធិ​ភាព​ គឺ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​ ជា​ពិសេស​ឪពុក​ម្តាយ​ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​បាន​ច្រើន​​នៅ​​ជិ​ត​​កូន​​ស្រី ​​កុំ​​ទុក​ឲ្យ​​កូ​ន​​ស្រី​​នៅ​​ម្នា​ក់​​ឯង​ ​ឬ​​នៅ​​ជា​មួយ​​បុគ្គល​​ដែល​​មិន​​អាច​​ជឿ​ទុក​​ចិត្ត​​បាន​​។ ​​រី​ឯ​​ប្រព័​ន្ធ​​ផ្សព្វ​​ផ្សាយ​​ ត្រូវ​ហាម​ឃាត​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ណា​ដែល​មាន​រូប​ភាព​ស្រើប​ស្រាល​ បង្ក​ឲ្យ​កើត​មាន​ចំណង​តណ្ហា​ដល់​បុរស​ជា​ដើម​។​

សំឡេង៖
ជុំវិញ​បញ្ហា​នេះ ​មណ្ឌ​ល​ព័ត៌​មា​ន​ស្ត្រី​កម្ពុជា​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រសួង​មហា​ផ្ទៃបាន​នោះ​ទេ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​បើ​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយ​ក្រសូង​មហា​ផ្ទៃ​កាល​ពី​ឆ្នាំ ​២០១៤ ​បានប​ង្ហាញ​ថា ​ក្រសួង​បាន​ធ្វើ​ការ​បង្រ្កាប​ និង​ទ​ទួល​ពាក្យ​បណ្តឹង​ក​រណី​រំលោភ​សេព​សន្ថវៈ​មាន​ចំនួន​ ២៣២​ ករណី​បើ​ប្រៀប​ធៀ​បនឹង​ឆ្នាំ​ ២០១៣​ មាន​ការ​កើន​ឡើង ​៥% ​ក្នុង​នោះ​មាន​ករណី​រំ​លោភ​បូក​ ៤% ​និង​រំលោភ​សម្លាប់​ ៦​ ករណី ​ចំណែក​ជន​រ​ង​គ្រោះ​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​មាន​រហូត​ទៅ​ដល់​ ៤៨​ ករណី​៕​

Share

ព័ត៌មានទាក់ទង

Image