en     km
en     km

​យុវជន​ស្នេហា​លោក​បណ្ឌិត​ កែ​ម ឡី​ គ្រោង​បោះពុម្ព​សៀវភៅ​១​ម៉ឺន​ក្បាល​បន្ថែម​ទៀត​

Share

​ភ្នំពេញ​៖​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ដែល​ជា​យុវជន​ស្នេហា​ និង​មាន​ភក្ដីភាព​ចំពោះ​លោក​ បណ្ឌិត​ កែម​ ឡី​ គ្រោង​បោះពុម្ព​សៀវភៅ​ ១​ម៉ឺន​ក្បាល​បន្ថែម​ ក្នុង​បំណង​ចែករំលែក​ចំណេះដឹង​ និង​ស្វែងរក​យុត្ដិធម៌​ជូន​លោក​បណ្ឌិត​ កែម​ ឡី​។​

តំណាងសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ប្រគល់ថវិកាជួនមន្ទីពេទ្យគន្ធបុប្ផា
តំណាងសមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ប្រគល់ថវិកាជួនមន្ទីពេទ្យគន្ធបុប្ផា

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ដែល​វិទ្យុ​ស្ដ្រី​ទទួល​បាន​កាលពី​ ថ្ងៃ​សុក្រ​ ទី​៩​ ធ្នូ​ ឆ្នាំ​២០១៦​ សៀវភៅ​ដែល​ពួក​គេ​ត្រៀម​បោះពុម្ព​ចែកចាយ​ជា​សាធារណៈ​ ចំនួន​ ១​ម៉ឺន​ក្បាល​នេះ​ គឺ ​មាន​មួយ​ចំណែក​នឹង​ត្រូវ​លក់​បន្ដ​ជូន​ដល់​សាធារណៈជន​ទូទៅ​ ហើយ​មួយ​ចំណែក​ទៀត​នឹង​ត្រៀម​ចែក​ជូន​បន្ដ​ដល់​ពលរដ្ឋ​ក្រីក្រ​តាម​បណ្ដា​សហគមន៍​ព្រៃ​ឡង់​ ពលរដ្ឋ​សហគមន៍​រង​គ្រោះ​ដីធ្លី​ និង​បណ្ដា​អង្គការ​ផ្សេងៗ​ទៀត​ ដែល​មាន​ចំនួន​២​ពាន់​ក្បាល​។

​ទន្ទឹម​នឹង​នេះ​ ថវិកា​ដែល​បាន​ពី​ការ​លក់​សៀវភៅ​ គឺ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​  នឹង​ទុក​សម្រាប់​ បន្ដសកម្មភាព​របស់​លោក​ បណ្ឌិត​ កែម​ ឡី​ ៤០​ភាគរយ​ និង​ទុក​សម្រាប់​សកម្មភាព​ការពារ​ព្រៃឈើ​ ៤០​ភាគរយ​ ហើយ​ទុក​សម្រាប់​ជួយ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​ ២០​ភាគរយ​។​ សូម​បញ្ជាក់​ថា​ កន្លង​មក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ បាន​បោះពុម្ព​ចែកចាយ​ស្នាដៃ​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ១​២​៨៩០​ក្បាល​រួច​មក​ហើយ​ ដែល​សៀវភៅ​ទាំងនោះ​ គឺ​មាន​ចំណងជើង​ អ្នក​រូត​វាំងនន​សង្គម មាន​ចំនួន​ ៨០០០​ក្បាល​ និង​កម្រង​ទស្សន​សង្គម​និង​នយោបាយ​ចំនួន​ ៤៨៩០​ក្បាល​។​

​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សៀវភៅ​ទាំង​អស់នោះ​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ បាន​បរិច្ចាគ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ៤០​ភាគរយ​ គឺ​ ស្មើនឹង​ ១១​ ២៧៦.៨៦​ ដុល្លារ​ ក្នុង​នោះ​៥​ភាគរយ​ ទុក​សម្រាប់​ពលរដ្ឋ​ដែល​ខ្វះ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង​សម្រាប់​ចំណីអាហារ​ជាដើម​។​

​សូម​ជម្រាប​ថា​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ទទួល​បាន​ថវិកា​បរិច្ចាគ​សម្រាប់​ការ​បោះពុម្ព​សៀវភៅ​បណ្ឌិត​ កែម​ ឡី​ ពី​សប្បុរសជន​ខ្មែរ​ក្នុង​និង​ក្រៅប្រទេស​ចំនួន​ ៣៧៧៨​ ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​រៀល​ចំនួន​ ២​លាន​ ១​សែន​ ៤​ម៉ឺន​៩​ពាន់​ ១​រយ​លាន​រៀល​។​ ថវិកា​ទាំងនោះ​បាន​ចំណាយ​លើ​ការ​បោះពុម្ព​សៀវភៅ​ ចំនួន​ ១២៩៨០១​ ក្បាល​ ដែល​ចំណាយ​ថវិកា​អស់​ចំនួន​ ៩៣៨០​ ដុល្លារ​ និង​លុយ​ខ្មែរ​ចំនួន​ ១​លាន​ ៨​សែន​ ៥​ម៉ឺន​ ៩​ពាន់​៦​រយ​លាន​រៀល​។​ ដូចនេះ​ ថវិកា​ដែល​នៅ​សល់​ពី​ការ​បោះពុម្ព​ គឺ​ចំនួន​ ២​ម៉ឺន​១​ពាន់​ ៣​រយ​ ៨៩​ដុល្លារ​ និង​លុយ​ខ្មែរ​ចំនួន​ ២៨​ម៉ឺន​ ៩​ពាន់​ ៥​រយ​រៀល​។​ ថវិកា​ទាំងនេះ​ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ នឹង​រក្សា​ ទុក​សម្រាប់​បោះពុម្ព​សៀវភៅ​បណ្ឌិត​ កែម​ ឡី​ បន្ដ​៕

Share

Image
Image
Image