លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានទទូចឱ្យរដ្ឋភិបាល កម្ពុជា ពន្លឿនការស៊ើបអង្កេតនិងដំណើលរឿងក្ដីករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហាសង្គម។
លោក George Edgar បានថ្លែងដូចនេះ នៅក្នុងពិធីជប់លៀងមួយជាមួយនិងអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃសុក្រ ទី០៩ ធ្នូនេះ នៅឯការិយាល័យសហភាពអឺរ៉ុបប្រចាំនៅភ្នំពេញ។
ក្នុងពិធីនេះ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើនិយាយពីការគោរពសិទ្ធិមនុស្ស គឺគេចាំបាច់និយាយយោងទៅដល់បញ្ហាជាច្រើន ហើយក្នុងនោះលោកថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺជា បញ្ហាសិទ្ធិមនុស្សផងដែរ។ លោកថា សហភាពអឺរ៉ុបចង់ឃើញសំណុំរឿងក្ដីឃាតកម្ម លើលោកបណ្ឌិតកែម ឡី ត្រូវបានបើកការស៊ើបអង្កេតស៊ីជម្រៅ ហើយពន្លឿនដំណើរការរឿងក្ដីនេះ។
លោក បណ្ឌិតកែម ឡី ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់នៅម្ដុំស្ដុបបូកគោ ក្នុងហាងស្ដាម៉ាតកន្លែងចាក់សាំងរបស់ស្ថានីយកាល់តិច កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
មកដល់ពេលនេះ មានរយៈពេលជិត ៥ខែហើយ តែដំណើររឿងក្ដីរបស់លោកមិនទាន់ដំណើរនៅឡើយទេ ខណៈជនសង្ស័យម្នាក់បានអះអាងថា ខ្លួនជាខ្មាន់កាំភ្លើង ឈ្មោះ ជួប សម្លាប់នោះ ឃុំខ្លួននៅពធន្ធនាគារព្រៃសរ ក៏មិនទាន់បើកការជំនុំជម្រះក្ដីលើបុរសនេះនៅឡើយដែរ៕