en     km
en     km

​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០១៦​នេះ​ មាន​រូបភាព​អាក្រក់​ជាង​ឆ្នាំ​២០១៥(​បទ​សម្ភាសន៍​)​

Share

ភ្នំពេញ៖ ជា​រៀង​រាល​ឆ្នាំ​ គឺ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ ពិភពលោក​ តែងតែ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ ដើម្បី​ជា​សារ​មួយ​ ផ្ញើ​ជូន​ពលរដ្ឋ​ និង​មេដឹកនាំ​លើ​ពិភពលោក​ថា​ មនុស្ស​ទាំងអស់​ នៅ​លើ​ពិភពលោក​ មាន​សិ​ទិ្ធ​ស្មើៗ​គ្នា​និង​មាន​តម្លៃ​ដូចៗ​គ្នា​។​

​ចំណែក​នៅ​ថ្ងៃ​សៅ​ទី​១០​ធ្នូ​នេះ​ គឺជា​ខួប​ ៦៨​ឆ្នាំ​ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​ នៅ​ឆ្នាំ​នេះ​ពិភពលោក​បាន​លើក​ឡើង​នូវ​ប្រធានបទ​ មួយ​គឺ​«​យើង​ក្រោក​ឡើង​ដើម្បី​និយាយ​ពី​សិ​ទិ្ធ​អ្នក​ដទៃ​»​។​

​សម្រាប់​កម្ពុជា​ ក៏​មានការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ អន្តរជាតិ​នេះ​ដែរ​។​ ប៉ុន្តែ​ស្ថានភាព​សិទ្ធិ​មនុស្ស​ មួយ​ឆ្នាំ​មកនេះ​ មិន​ ល្អ​ប្រសើរ​ឡើយ​។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​  លោក​អំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ ពិនិត្យ​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ នៅ​ឆ្នាំ​២០១៦​នេះ​អាក្រក់​ជាង​ឆ្នាំ​២០១៥​។​ លោក​ថា​ អ្វី​ដែល​នាំ​អោយ​មាន​រូបភាព​អាក្រក់​គឺ​ ដោយសារ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ មាន​ស្តង់ដា​ពីរ​ នៃ​ការ​អនុ​កាតព្វកិច្ច​របស់​ខ្លួន​ជា​ហេតុ​ មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ នៅ​តែ​ធ្ងន់ធ្ងរ​។​ លោក​ ថា​ កា​រឹតត្បិត​សេរីភាព​របស់​ ពលរដ្ឋ​ក៏​កាន់តែ​កើន​ដែរ​។​ លោក​បន្ត​ថា​ ករណី​នេះ​ហើយ​នាំ​អោយ​ សហគមន៍​អន្តរជាតិ​ ថ្កោលទោស​ យ៉ាង​ខ្លាំង​ លើ​ ប្រទេស​កម្ពុជា​។​

​សូម​ស្ដាប់​ បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​លោក​ អំ​ សំអាត​ ដូច​តទៅ​៖

 

 លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ

Share

Image
Image
Image