ភ្នំពេញ៖ ជារៀងរាលឆ្នាំ គឺនៅថ្ងៃទី១០ធ្នូ ពិភពលោក តែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ដើម្បីជាសារមួយ ផ្ញើជូនពលរដ្ឋ និងមេដឹកនាំលើពិភពលោកថា មនុស្សទាំងអស់ នៅលើពិភពលោក មានសិទិ្ធស្មើៗគ្នានិងមានតម្លៃដូចៗគ្នា។
ចំណែកនៅថ្ងៃសៅទី១០ធ្នូនេះ គឺជាខួប ៦៨ឆ្នាំ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ នៅឆ្នាំនេះពិភពលោកបានលើកឡើងនូវប្រធានបទ មួយគឺ«យើងក្រោកឡើងដើម្បីនិយាយពីសិទិ្ធអ្នកដទៃ»។
សម្រាប់កម្ពុជា ក៏មានការប្រារព្ធទិវាសិទ្ធិមនុស្ស អន្តរជាតិនេះដែរ។ ប៉ុន្តែស្ថានភាពសិទ្ធិមនុស្ស មួយឆ្នាំមកនេះ មិន ល្អប្រសើរឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ពិនិត្យឃើញថា ស្ថានភាពសិទ្ធិមនុស្ស នៅឆ្នាំ២០១៦នេះអាក្រក់ជាងឆ្នាំ២០១៥។ លោកថា អ្វីដែលនាំអោយមានរូបភាពអាក្រក់គឺ ដោយសារប្រព័ន្ធតុលាការនៅកម្ពុជា មានស្តង់ដាពីរ នៃការអនុកាតព្វកិច្ចរបស់ខ្លួនជាហេតុ មានការរំលោភសិទិ្ធមនុស្ស នៅតែធ្ងន់ធ្ងរ។ លោក ថា ការឹតត្បិតសេរីភាពរបស់ ពលរដ្ឋក៏កាន់តែកើនដែរ។ លោកបន្តថា ករណីនេះហើយនាំអោយ សហគមន៍អន្តរជាតិ ថ្កោលទោស យ៉ាងខ្លាំង លើ ប្រទេសកម្ពុជា។
សូមស្ដាប់ បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា ជាមួយលោក អំ សំអាត ដូចតទៅ៖