en     km
en     km

​ប្រធានាធិបតី​ហ្វី​លី​ពិន​ នឹង​មក​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​នៅ​ស​ប្តា​ហ៍​ក្រោយ​

Share

លោក​ រ៉​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ហ្វី​លី​ពិន​ នឹង​មក​បំពេញ​ទស្សនៈកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៦​ខាង​មុខ​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​០៨​ ធ្នូ​នេះ​។

 ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ
ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ បានឱ្យ​ដឹង​ថា​ ការ​អញ្ជើញ​មក​ទស្សនៈកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​ប្រ​ធា​ធិ​បតី​ហ្វី​លី​ពិន​រូប​នេះ​ ធ្វើ​ឡើង​តាម​ការ​អ​ញ្ជើ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បន្ត​ថា​ ក្នុងអំឡុងពេល​ទស្សនៈកិច្ច​ លោក​ឌូ​តឺ​តេ​ នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​។​

​ជាមួយ​គ្នា​ លោក​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ​។​
​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ ចំនួន​ពីរ​ គឺ​ អនុស្សា​រណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​អនុស្សា​រណៈ​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កីឡា​៕

​លោក​ រ៉​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ បាន​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វី​លី​ពី​នទី​១៦​ កាលពី​ខែឧសភា​ឆ្នាំ​២០១៦​។​ លោក​ត្រូវ​បាន​មេដឹកនាំ​ អន្តរជាតិ​មួយ​ចំនួន​ ហៅ​រូប​លោក​ថា​ជា​មេដឹកនាំ​ជ្រុលនិយម​  បន្ទាប់​ពី​លោក​បាន​អនុវត្ត​ផែនការ​បោសសំអាត​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញឿ​ន​ តាម​រយៈ​ការ​ធ្វើឃាត​ និង​ឃុំខ្លួន​មនុស្ស​ច្រើន​ពាន់​នាក់​ ។​សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ​ និង​ ប្រទេស​លោក​ខាងលិច​ខ្លះ​ទៀត​ ចាត់​ទុក​ថា​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​ ដោយសារ​រឿង​ លោក​ រ៉​ឌ្រី​ហ្គោ​ ឌូ​តឺ​តេ​ រង​ការ​គំរាម​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ ជា​ច្រើន​ដង​មក​ហើយ​៕

Share

Image
Image
Image