loader

បក្ស​ប្រឆាំង​នៅ​ ហ្គា​ណា​ ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​

​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នៃ​ប្រទេស​ ហ្គា​ណា​ អំពាវនាវ​ឲ្យ​គណ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ នៃ​ប្រទេស​នេះ​ឆាប់​ប្រកាស​លទ្ធផល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បន្ទាប់​ពី​គណបក្សប្រឆាំង​នេះ​ដឹង​ថា​ ខ្លួន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​

យប្រធានាធិបតី ចន ម៉ាហាម៉ា និង លោក ណាណា អាគូវូ អាដូ
យប្រធានាធិបតី ចន ម៉ាហាម៉ា និង លោក ណាណា អាគូវូ អាដូ

​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​គឺ​គណបក្សប្រឆាំង​ NNP​ បាន​និយាយ​ថា​ ប្រធាន​គណបក្ស​របស់​ខ្លួន​គឺ​លោក​ ណា​ណា​ អា​គូ​វូ​ អា​ដូ​ បាន​ទទួល​សន្លឹក​ឆ្នោត​ ៥២​ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ពុធ​ ហើយ​គណបក្ស​របស់​ប្រធានាធិបតី​ ច​ន​ ម៉ា​ហា​ម៉ា​ បាន​ ៤៤,៣​ ភាគរយ​។​

​តាម​លទ្ធផល​នេះ​គណបក្សប្រឆាំង​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ របស់​ប្រទេស​ ហ្គា​ណា​។​ ស្រប​ពេល​ដែល​លទ្ធផល​បង្ហាញ​ថា​ គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​គឺ​គណ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ របស់​ប្រទេស​នេះ​បាន​ប្រកាស​ថា​ នេះ​គ្រាន់​ជា​លទ្ធផល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។​ យ៉ាងណា​ក៏​ដោយ​បេក្ខជន​មក​ពី​គណបក្សប្រឆាំង​បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​ ច​ន​ ម៉ា​ហា​ម៉ា​ ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​។​

​សូម​រម្លឹក​ថា​ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ បន្ទាប់​ពី​ប្រជាជន​ ហ្គា​ម​បៀ​ កាលពី​ស​ប្ដា​ហ៍​មុន​ក៏​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ទម្លាក់​ប្រធានាធិបតី​ផ្ដាច់​ការ​របស់​ខ្លួន​ពី​អំណាច​ដែរ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x