គណបក្សប្រឆាំងដ៏ធំមួយនៃប្រទេស ហ្គាណា អំពាវនាវឲ្យគណកម្មាការរៀបចំការបោះឆ្នោត នៃប្រទេសនេះឆាប់ប្រកាសលទ្ធផលក្នុងការបោះឆ្នោតប្រធានាធិបតីបន្ទាប់ពីគណបក្សប្រឆាំងនេះដឹងថា ខ្លួនឈ្នះឆ្នោតនៅក្នុងការបោះឆ្នោត។
តាមលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីគឺគណបក្សប្រឆាំង NNP បាននិយាយថា ប្រធានគណបក្សរបស់ខ្លួនគឺលោក ណាណា អាគូវូ អាដូ បានទទួលសន្លឹកឆ្នោត ៥២ភាគរយនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃពុធ ហើយគណបក្សរបស់ប្រធានាធិបតី ចន ម៉ាហាម៉ា បាន ៤៤,៣ ភាគរយ។
តាមលទ្ធផលនេះគណបក្សប្រឆាំងបានជាប់ឆ្នោតជាប្រធានាធិបតី របស់ប្រទេស ហ្គាណា។ ស្របពេលដែលលទ្ធផលបង្ហាញថា គណបក្សប្រឆាំងឈ្នះឆ្នោតគឺគណកម្មាការរៀបចំការបោះឆ្នោត របស់ប្រទេសនេះបានប្រកាសថា នេះគ្រាន់ជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ។ យ៉ាងណាក៏ដោយបេក្ខជនមកពីគណបក្សប្រឆាំងបានទាមទារឲ្យប្រធានាធិបតី ចន ម៉ាហាម៉ា ទទួលស្គាល់បរាជ័យរបស់ខ្លួន។
សូមរម្លឹកថា នេះជាការផ្លាស់ប្ដូរនយោបាយដ៏សំខាន់មួយនៅក្នុងទ្វីបអាហ្វ្រិក បន្ទាប់ពីប្រជាជន ហ្គាមបៀ កាលពីសប្ដាហ៍មុនក៏បានចេញទៅបោះឆ្នោតទម្លាក់ប្រធានាធិបតីផ្ដាច់ការរបស់ខ្លួនពីអំណាចដែរ៕