en     km
en     km

ភូមា​ហៅ​ទូត​ម៉ា​ឡេ​ស៊ី​ មក​ស្ដាប់​ការ​បដិសេធ​ថា​ ខ្លួន​មិន​បង្ក​ការ​ប្រល័យពូជសាសន៍​លើ​សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​នោះ​ទេ​

Share

រដ្ឋាភិបាល​ភូមា​កោះហៅ​ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ មក​ស្ដាប់​ការ​ច្រានចោល​របស់​ខ្លួន​ដែល​ចោទ​ពួក​កងទ័ព​យោធា​រើសអើង​ជាតិ​សាសន៍​ទៅ​លើ​សហគមន៍​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។​ សេចក្ដីរាយការណ៍​របស់​កាសែត​ថៃ​ The​ nation​ អនុរដ្ឋមន្ដ្រី​ការ​បរទេស​ លោក​ ទេស​ ខ្យា​វ​ ទី​ន​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ លោក​ ម៉ា​នី​ដ​ប៊ី​ អា​ហ្រា​ម៉ា​ន់​ មក​ទទួលយក​ការ​មិន​សប្បាយចិត្ដ​របស់​ភូមា​ចំពោះ​ការ​ចោទប្រកាន់​របស់​នាយក​រដ្ឋមន្ដ្រី​ ណា​ជីព​ រ៉ា​ហ្សា​ក់​ ដែល​ចោទ​ថា​ ភូមា​កំពុង​តែ​បង្ក​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​ ទាក់ទិន​ទៅ​នឹង​ការ​វាយប្រហារ​ទៅ​លើ​សហគមន៍​មូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​។​

burma-horingya​លោក​អនុរដ្ឋមន្ដ្រី​ការ​បរទេស​ភូមា​ បាន​អះអាង​ថា​ សហភាព​មី​យ៉ា​ន់​ម៉ា​ មិន​បាន​បោសសំអាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នោះ​ទេ​។​ ប៉ុន្ដែ​លោក​ថា​ វា​ជា​ការ​ត្រួតពិនិត្យ​មើល​លើ​ជន​ចំណាកស្រុក​ដែល​ខុសច្បាប់​ប៉ុណ្ណោះ​។​ លោក​អនុរដ្ឋមន្ដ្រី​បញ្ជាក់​ទៀត​ថា​ ស្មារតី​នៃ​សមាជិក​ប្រទេស​អាស៊ាន​នីមួយៗ​ គឺ​ត្រូវ​ពង្រឹង​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ដោយ​ឈរ​លើ​គោលការណ៍​ដោះស្រាយ​រួម​គ្នា​ក្នុង​ជម្លោះ​អ្វីមួយ​។​

​សូម​ជម្រាប​ថា​ ប្រជាជន​សហគមន៍​មូ​ស្លី​ម​ រ៉ូ​ហ៊ីង​យ៉ា​ បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ ភាគ​ខាងជើង​នៃ​ប្រទេស​ភូមា​។​ ជនជាតិភាគតិច​បង់​ក្លា​ដេ​ស​មួយ​នេះ​បាន​ចាក​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ គឺ​មាន​ចំនួន​រហូត​ដល់​ទៅ​ជាង​ ១​ម៉ឺន​នាក់​ ប៉ុន្ដែ​ក្នុង​ចំនួន​នេះ​អ្នកខ្លះរ​ត់ទៅ​រស់នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ សហគមន៍​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ប្រទេស​ភូមា​ចាត់ទុកជា​ជន​ចំណាកស្រុក​ខុសច្បាប់​ ដោយ​ឃា​ឃាំង​មិន​ឲ្យ​សហគមន៍​នេះ​ចូលសញ្ជាតិ​ភូមា​បាន​ឡើយ​។​ កាលពី​ឆ្នាំ​ ២០១២​ ក៏​មាន​ផ្ទុះ​ហិង្សា​ជាតិ​សាសន៍​ផង​ដែរ​ដោយ​បណ្ដាល​ឲ្យ​ជនជាតិ​បង់​ក្លា​ដេ​ស​រ៉ូ​ហ៊ីង​យ៉ា​ស្លាប់​យ៉ាងតិច​ ២០០​នាក់​ និង​ជា​ច្រើន​រយ​នាក់​ទៀត​រត់​ចោល​លំនៅ​ឋាន​៕

Share

ព័ត៌មានទាក់ទង

Image