en     km
en     km

ក្រោយ​ចេញពី​ពន្ធនាគារ​៖​មេឃុំ​ ស៊ា​ង​ ចែត​ អំពាវនាវ​ឱ្យ​លោក​សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ សាមគ្គី​គ្នា​កាន់តែ​ខ្លាំង​

Share

​ភ្នំពេញ​៖​លោក​ ស៊ា​ង​ ចែត​ មេឃុំ​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ បាន​អំពាវនាវ​សុំ​អោយ​លោក​ កឹ​ម​ សុខា​ និង​ លោក​ សម​ រ​ង្ស៊ី​  រួបរួម​គ្នា​និង​ស្រឡាញ់​គ្នា​មុន​និង​ធ្វើ​កិច្ចការ​អ្វីមួយ​។​

លោក ស៊ាង ចែត
លោក ស៊ាង ចែត

​ការ​លើក​ឡើង​របស់​លោក​ ស៊ា​ង​ ចែត​ ដូចនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធ​ធនាគារ​ព្រៃ​សរ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ ស៊ា​ង​ ចែត​ បាន​អំពាវនាវ​ទៅ​កាន់​លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​ ដូចនេះ​ ៖«​ហើយ​ខ្ញុំ​ក៏​សូម​ផ្ដាំផ្ញើ​ទៅ​អោយ​លោក​ប្រធាន​ និង​អនុប្រធាន​អោយ​ចេះ​រួបរួម​គ្នា​ ស្រឡាញ់​គ្នា​ រឿងរ៉ាវ​អ្វី​ដែល​លើក​ឡើង​មកនេះ​ ទោះបីជា​លោក​ប្រធាន​នៅ​ក្រៅ​ អនុប្រធាន​នៅ​ក្នុង​»​។​

​បន្ថែម​ពីលើ​ការ​អំពាវនាវ​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​រូប​នេះ​ក៏​បាន​អះអាង​ថា​ លោក​មិន​ស្ដាយក្រោយ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ន្ល​ង​មក​ដើម្បី​ជាតិ​នោះ​ឡើយ​។

​លោក​ ស៊ា​ង​ ចែត​ ៖«​ខ្ញុំ​អត់​តូចចិត្ត​ទេ​ ខ្ញុំ​មានការ​សប្បាយចិត្ត​ ទោះបីជា​ប្រាំ​ឆ្នាំ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​ទ្រាំ​និង​ពន្ធ​ធនាគារ​ដែរ​ ធ្វើ​ម៉េច​អោយ​តែ​ជាតិ​ និង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​សប្បាយ​ កុំអោយ​បក្ស​តែ​បក្ស​ទាំង​ពីរ​បែកបាក់​គ្នា​ ឈ្លោះ​គ្នា​ »​។​

​លោក​ ស៊ា​ង​ ចែត​ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​រសៀល​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៦​។​

​ការ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​លោក​ មេឃុំ​ ស៊ា​ង​ ចែត​ នេះ​ដែរ​គឺ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​រវាង​លោក​ កឹ​ម​ សុខា​ ជាមួយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ និង​សម្ដេច​ ស​ ខេ​ង​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​នៅ​វិមាន​រដ្ឋសភា​។​

​គួរ​រម្លឹក​ដែរ​ថា​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ តាម​ចម្លើយ​ដែល​អះអាង​ក្នុង​លិខិត​ចំហរ​របស់​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ថា​បាន​យក​ប្រាក់​ ៥០០​ដុល្លារ​ ទៅ​ឱ្យ​ម្ដាយ​របស់​នាង​ដើម្បី​ឱ្យ​គាត់​ជួយ​ប្រាប់​រូប​នាង​កុំឱ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​អំពី​ទំនាក់​ទំ​ន​រវាង​នាង​និង​លោក​ កឹ​ម​ សុខា​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​និង​នយោបាយ​លោក​ គឹ​ម​ សុខ​  បាន​លើក​ឡើង​ថា​ ការ​អំពាវនាវ​របស់​មេឃុំ​ ស៊ា​ង​ ចែត​ នៅ​ពេល​នេះ​  ជា​ការ​ត្រឹម​ត្រួ​វ​មួយ​ ព្រោះ​នេះ​ក៏​ជា​ព្រួយបារម្ភ​មួយ​របស់​ពលរដ្ឋ​ទូទៅ​ផង​ដែរ​។​លោក​ គឹ​ម​ សុខ​ យល់​ថា​ លោក​ ស៊ា​ង​ ចែត​ យល់​ អំពី​ស្ថានការណ៍​នយោបាយ​។

​លោក​ គឹ​ម​ សុខ​ «​និយាយ​អោយ​ចំការ​សម្ដែង​មតិ​របស់​លោក​មេឃុំ​ស៊ា​ង​ ចែត​ហ្នឹង​ គឺជា​ការ​បង្ហាញ​     ទស្សនៈ​ទូទៅ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ បារម្ភ​អំពី​ការ​បែក​គ្នា​របស់​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ហើយ​ដឹង​ច្បាស់​ថា​ ក្នុង​កាលៈទេសៈ​ណា​ ប្រសិនបើ​អ្នក​ទាំង​ពីរ​នៅ​តែ​រួម​គ្នា​ គឺ​ នៅ​តែ​ខ្លាំង​ និង​មាន​សង្ឃឹម​ »​។​

​ទាក់ទិន​នឹង​រឿង​នេះ​ដែរ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បញ្ជាក់​ប្រាប់​ ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ​គណបក្ស​របស់​លោក​ឱ្យ​តាំងស្មារតី​រឹង​មាំ​ និង​បន្ដ​ការ​ជឿ​ទុកចិត្ត​លើ​ការ​សាមគ្គីភាព​និង​ការ​ចាប់ដៃ​គ្នា​រវាង​លោក​ជាមួយ​លោក​កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​ដឹកនាំ​នាវា​សង្គ្រោះ​ជាតិ​ឆ្ពោះទៅ​រក​ការ​ដឹកនាំ​ប្រទេស​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​នៅ​ថ្ងៃ​ខាង​មុខ​៕

Share

ព័ត៌មានទាក់ទង

Image