ស្ត្រីម្នាក់ជនជាតិអេហ្សិប ដែលមានទម្ងន់រហូតដល់ ៥០០គីឡូក្រាម ត្រូវបានដឹកទៅកាន់ប្រទេស ឥណ្ឌា ដើម្បីធ្វើការវះកាត់សម្រក់ទម្ងន់។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ស្ត្រីរួបនេះមានឈ្មោះថា Eman Ahmed Abd El Aty អាយុ ៣៦ឆ្នាំ ត្រូវបានគេដឹកតាមយន្តហោះទៅកាន់ក្រុងបប់បៃ ប្រទេសឥណ្ឌាដែលនៅទីនោះនាងត្រូវចូលទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់។
តាមសេចក្ដីរាយការណ៍គ្រួសាររបស់នាងនិយាយថា Abd El Aty មិនអាចដើរចេញពីផ្ទះបានជាង ២៥ឆ្នាំមកហើយ ហើយឥឡូវនេះនាងទម្ងន់រហូតដល់ទៅ ៥០០គីឡូក្រាម។ កំណត់ហេតុប្រវត្តិសាស្ត្រនៃក្រុម Guinness រកឃើញនាង Abd El Aty មានទម្ងន់ធ្ងនជាងគេ បំផុតនៅលើពិភពលោក៕
Post Views: 206