en     km
en     km

​វិភាគ​៖​តើ​យុទ្ធសាស្ត្រ​ផ្សងព្រេង​របស់​អ្នកនយោបាយ​ បំបែក​គូប្រកួត​អាច​ទៅ​រួច​ទេ​នៅ​សម័យ​ទំនើប​នេះ​? (មានសំឡេង)

Share

 

ភ្នំពេញ៖ សព្វ​ថ្ងៃនេះ​ ​បញ្ហា​ជម្លោះដីធ្លី​ ការ​បណ្ដេញចេញ​ និង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ គឺ​គឺ​ការ​ដោះស្រាយ​ ហាក់​គ្មាន​ប្រសិទ្ធភាព​។​ លើកលែងតែ​ស្ថាប័ន​តុលាការ​ បើ​កាត់ក្ដី​ ក្នុង​សំណុំរឿង​ដែល​គេ​ថា​ជា​រឿង​នយោបាយ​ មាន​ប្រសិទ្ធភាព​ បំផុត​។​ អ្នកខ្លះ​កាត់ទោស​ ឱ្យ​មានទោស​២០​ឆ្នាំ​ក៏​មាន​ដែរ​ទោះជា​រឿង​នោះ​ ជា​ការ​បង្ហាញ​ឆន្ទៈ​ខាង​នយោបាយ​ក៏​ដោយ​។​ ក្រៅពី​យុទ្ធសាស្ត្រ​នេះ​ នៅ​មាន​កលល្បិច​ច្រើន​ទៀត​ ដែល​បាន​អនុវត្ត​កន្លង​មក​បាន​ជោគជ័យ​ដែរ​  ដូច​ជា​ ទិញ​ជា​ថ្នូរ​ផ្ដល់​តំណែង​ ឬ​បុ​ណ្ស​ស័ក្តិ​ធំដុំ​ជា​ច្រើន​ ដោយ​មាន​ទាំង​ផ្ដល់​សម្ភារៈ​ជា​អ្វីមួយ​ដែរ​។
លោក កឹម សុខា និង សម្តេច ហ៊ុន សែន
លោក កឹម សុខា និង សម្តេច ហ៊ុន សែន

នៅ​មាន​យុទ្ធសាស្ត្រ​មួយទៀត​គឺ​ការ​គំរាមកំហែង​ ផ្លូវចិត្ត​ ផ្លូវ​អារ​ម្ម​ភាព​ និង​គំរាម​ចំៗ​តែ​ម្ដង​។​ ទាំងនេះ​គឺជា​ យុទ្ធវិធី​ ចូលលុក​លុយ​ដៃគូ​ប្រកួត​។​ វាយបំបាក់​គូប្រកួត​ ឱ្យ​ក្រាប​ ហើយ​ចាប់​យក​មក​ធ្វើ​ ជា​អ្នកនយោបាយ​ អា​យ៉ង​របស់​ខ្លួន​។​ យុទ្ធសាស្ត្រ​ ល្បិច​កិច្ចកល​ទាំងនេះ​ គេ​សង្កេត​ឃើញ​ច្រើន​តែ​អនុវត្ត​ នៅ​ក្នុង​ប្រទេស​ ប្រកាន់​ប្រជាធិបតេយ្យ​ មិន​ច្បាស់លាស់​ ពោល​គឺ​ពាក់កណ្ដាល​ប្រជាធិបតេយ្យ​ ពាក់កណ្ដាល​ផ្ដាច់​ការ​។

​ជា​រួម​ទៅ​ យុទ្ធសាស្ត្រ​យុទ្ធវិធី​នេះ​ អនុវត្ត​មាន​ប្រសិទ្ធ​ទៅ​បាន​លុះត្រាតែ​ ភាគី​ម្ខាង​ ភ្លើ​ ល្ងង់​ ខ្លប់ខ្លាច​គេ​ ឬ​ចង់បាន​ លាប​សក្ការៈ​បុណ្យស័ក្ដិ​ពី​គេ​ទេ​ ទើប​ធ្វើ​ឱ្យ​ គូ​ប្រ​កូត​ វាយលុក​ចូល​បាន​។​ ព្រោះថា​ សម័យនេះ​ គឺ​ទំនើប​ណាស់​ សូ​ម្បី​ស្ត្រី​មេផ្ទះ​ ជា​អ្នក​ដាំ​ស្ល​ ឬ​គេ​ថា​មេច​ង្គ្រា​ន​ ក៏​ដឹង​ពី​ល្បិច​ប្ដី​មាន​ស្រី​ក្រៅ​ ដែរ​ គឺ​អោយ​តែ​ស្ត្រី​នោះ​ចាប់​ Account​ Facebook​ របស់​ប្ដី​បាន​ គឺ​ពិតជា​ឃើញ​ប្ដី​ បណ្ដើរ​ ស្រី​ថ្មី​។​ យើង​ចង់​និយាយ​ថា​ សម័យ​ហ្វេ​ស​ប៊ុ​ក​ គ្មាន​អ្វី​ លាក់បាំង​ ល្បិច​កិច្ចកល​ អាក្រក់​បាន​យូរ​ទេ​។​ បើ​និយាយ​ពី​ខួរក្បាល​របស់​មនុស្ស​សម័យនេះ​វិញ​កាន់តែ​ឆ្លាត​ដែរ​ ហើយ​ឆ្លាត​លើក​នេះ​ គឺ​ឆ្លាត​ជា​ប្រព័ន្ធ​ទៀត​ផង​។​ រឿង​នេះ​ហើយ​ មើលទៅ​ដែល​ធ្វើ​ឱ្យ​ រាស្ត្រ​ម្ចាស់​ឆ្នោត​ ចេះ​វាយតំលៃ​លើ​មេដឹកនាំ​របស់​ខ្លួន​ណា​ អាច​ត្រូវ​គេ​អូស​ទាញ​បាន​ និង​មេដឹកនាំ​ណា​ ចេះ​បោក​គេ​វិញ​ ដើម្បី​ផ្ដល់​ប្រយោជន៍​រួម​។​ សម្រាប់​យើង​ជា​អ្នកនិពន្ធ​ មិន​ ចង់​លើក​ឈ្មោះ​អ្នកនយោបាយ​ណាមួយ​មក​និយាយ​ នោះ​ទេ​។​

លោក កឹម សុខា និង លោក សម រង្ស៊ី
លោក កឹម សុខា និង លោក សម រង្ស៊ី

​តែ​អ្នកវិភាគ​ ដែល​វិទ្យុ​ស្ត្រី​បាន​សុំ​ធ្វើការ​វិភាគ​ពួក​គាត់​ មើលឃើញ​ថា​យុទ្ធសាស្ត្រ​ យុទ្ធវិធី​របស់​បក្សនយោបាយ​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​ព្យាយាម​ ឱ្យ​មាន​ប្រៀប​លើ​គូប្រកួត​របស់​ខ្លួន​។​ បើ​គូប្រកួត​ ធ្លាក់​ប្រជាប្រិយភាព​បាត់បង់​ការ​គាំទ្រ​ គឺ​គេ​ចាត់​ទុក​ យុទ្ធសាស្ត្រ​បក្ស​មួយទៀត​បាន​ដល់​ចំនុច​ជោគជ័យ​។​ ដោយ​ភ្ជាប់​រឿង​នេះ​ អ្នកវិភាគ​ ព្រមាន​ពី​ការ​ផុយ​ស្រួយ​ការ​បែកបាក់​ក្នុង​សម្ព័ន្ធភាព​ បក្ស​ ២​ចូល​គ្នា​តែ​មួយ​ដែល​កំពុង​មាន​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​យ៉ាង​ខ្លាំង​។​

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ ចាត់​ទុក​អ្នកនយោបាយ​ ដូច​កីឡាប្រដាល់​ បើ​មើល​ចំនុចខ្សោយ​របស់​គូប្រកួត​ឃើញ​ហើយ​គឺ​ត្រូវ​វាយលុក​ តែបើ​ ភាគី​ម្ខា​ច​ទប់​ល្បិច​បាន​ មាន​ន័យ​ថា​ តុល្យភាព​នឹង​គ្នា​។​ ពេល​នោះ​ អ្នក​ទស្សនា​កាន់តែ​មើល​ជក់ចិត្ត​។​ តែ​លោក​ថា​ល្បិច​នៅ​លើគោក​ពេក​ គឺ​បរាជ័យ​របស់​ភាគី​វាយលុក​គេ​។​នេះ​ជា​ឧទាហរណ៍​មួយ​ ដែល​លោក​និយាយ​ពី​ បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។​

ស្តាប់សំឡេង៖

 

បក្ស​កាន់​អំណាច​ មាន​សិទ្ធិ​ច្រើន​ជាង​បក្ស​ប្រឆាំង​ ក្នុង​ការ​ប្រើ​យន្តការ​ធំៗ​របស់​រដ្ឋ​ មាន​ដូច​ សមត្ថកិច្ច​ កង​ប្រដាប់​អាវុធ​និង​ ប្រព័ន្ធ​តុលាការ​ជាដើម​។​ ត្រង់នេះ​ហើយ​មើលទៅ​ដែល​ អ្នក​សង្កេតការណ៍​ ទទូច​ឱ្យ​ស្ថាប័ន​តុលាការ​ ប្រកាន់​ជំហរ​ឯករាជ្យ​ គឺ​កុំ​ក្រោម​ឥទ្ធិពល​របស់​ អ្នកនយោបាយ​។​ យ៉ាងណា​ ក៏​ដោយ​ អ្នកវិភាគ​សាទរ​ចំពោះ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ម​នាសិការ​ ឱ្យ​មាន​សេរីភាព​វិញ​គ្រាន់តែ​មានការ​បារម្ភ​ពី​ការ​រៀបចំ​ឆាក​ នៅ​ក្រោយ​វាំងនន​តែ​ប៉ុណ្ណោះ​។

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ​ គិត​ថា​ជា​ល្បែង​ថ្មី​ រូបភាព​ថ្មី​តែ​សកម្មភាព​ ចាស់​ នៃ​ការ​បន្សាប​ កម្លាំង​នយោបាយ​ របស់​ គូប្រកួត​របស់​បក្ស​សង្គ្រោះ​ជាតិ​ ។​

ស្តាប់សំឡេង៖
 
 
 

 

តែ​យ៉ាងណា​ក៏​ដោយ​ ក្នុង​ពិធី​មួយ​ អបអរសាទរ​ខួប​ ៥​ឆ្នាំ​ នៃ​ជោគជ័យ​របស់​ក្រុមហ៊ុន​ជប៉ុន​ Minebea​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៨​ធ្នូ​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហាក់​ច្រានចោល​នូវ​អ្វី​ដែល​គេ​ចោទ​ថា​ បក្ស​កាន់​អំណាច​ ប្រើ​ល្បិច​គាបសង្កត់​ដៃគូ​ របស់​ខ្លួន​ ទើប​ស្ថាន ការណ៍​នយោបាយ​ល្អ​ប្រសើ​។​ តែ​សម្រាប់​អ្នកវិភាគ​ហាក់ដូចជា​ទុកចិត្ដ​យ៉ាង​ខ្លាំង​ លើ​ភាព​វៃឆ្លាត​របស់​ ម្ចាស់​ឆ្នោត​ ដែល​អាច​ ធ្វើ​ឱ្យ​ ថ្នាក់ដឹកនាំ​ បក្ស​ប្រឆាំង​ មិន​អាច​ធ្លាក់​ចូល​ ចំណុចខ្សោយ​ របស់​ដៃគូ​ឡើយ​។​ ចំណែក​តុល្យភាព​នៃ​ការ​ប្រើ​យុទ្ធសាស្ត្រ​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ នឹង​បានដឹង​បានឃើញ​ នៅ​លើ​សង្វៀន​ប្រកួត​  នៃ​យុទ្ធនាការ​ រក​សំឡេង​ ក្នុង​ការ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​២០១៨៕​

Share

Image
Image
Image