en     km
en     km

ក្រោយជួបសម្ងាត់៖ មេឃុំ​ ស៊ា​ង​ ចែត​ មក​ពី​បក្ស​ប្រឆាំង​នឹង​មន្ដ្រី​អា​ដ​ហុ​ក គ.ជ.ប ​អាច​នឹង​ត្រូវ​ដោះ​លែង​ឆាប់ៗ​នេះ​(មានសំឡេង)

Share

ភ្នំពេញ ៖ ​នៅ​ក្នុង​ជំនួប​សម្ងាត់រវាង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ រួម​ទាំង​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ឥស្សរជន​ទាំង​បី​រូប​ បាន​ពិភាក្សា​គ្នា​ពី​ដំណើរការ​ឆ្ពោះទៅ​រក​ការ​ដោះ​លែង​មេឃុំ​ ស៊ា​ង​ ចែត​ និង​មន្ដ្រី​សមាគម​ អា​ដ​ហុ​ក​ ព្រមទាំង​លោក​ នី​ ចរិយា​ ផង​ដែរ​ នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​។​

ប្រសាសន៍លោក ស ខេង ក្រោយជំនួបជាមួយលោក កឹម សុខា នៅរដ្ឋសភាថ្ងៃនេះ ស្តាប់សំឡេង៖
មេឃុំ​ ស៊ា​ង​ ចែត​ និង​មន្ដ្រី​សមាគម​ អា​ដ​ហុ​ក​ ព្រមទាំង​លោក​ នី​ ចរិយា
មេឃុំ​ ស៊ា​ង​ ចែត​ និង​មន្ដ្រី​សមាគម​ អា​ដ​ហុ​ក​ ព្រមទាំង​លោក​ នី​ ចរិយា

សម្ដេច​ ស​ ខេ​ង​ ដែល​បាន​ចេញពី​ជំនួប​សំងាត់​ជាមួយ​លោក​ កឹ​ម​ សុខា​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ជំនួប​របស់​លោក​ជាមួយ​លោក​ កឹ​ម​ សុខា​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ នៅ​ឯ​មន្ទីរ​រដ្ឋសភា​ គឺ​ និយាយ​ទៅ​ដល់​ការ​ដោះ​លែង​មេឃុំ​ លោក​ ស៊ា​ង​ ចែត​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ អោយ​មាន​សេរីភាព​ឡើង​វិញ​។​

​លោក​មេឃុំ​ ស៊ា​ង​ ចែត​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក​ ៥​ឆ្នាំ​ ករណី​សូក​ប៉ាក់​សាក្សី​ ក្នុង​រឿង​អ្នក​នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​យោង​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ ជំនួប​រវាង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​បរិវេណ​រដ្ឋសភា​ ដោយ​កិច្ចប្រជុំ​សំងាត់​រយៈពេល​មួយ​ម៉ោង​ គឺ​ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​

​តាម​ប្រភព​ដដែល​ អ្នក​ទាំង​អស់នេះ​ នឹង​ត្រូវ​ដោះ​លែង​ នៅ​ក្នុង​កំឡុង​ខែធ្នូ​ ឆ្នាំ​២០១៦​ នេះ​។​

​យ៉ាងណា​ក៏​ដោយ​ករណី​ លោក​ សម​ រ​ង្ស៊ី​  លោក​ អ៊ុំ​ សំ​អាន​ លោក​ ហុង​ សុខ​ហួរ​ និង​សកម្មជន​ដទៃ​ទៀត​ដែល​កំពុង​ឃុំខ្លួន​ គឺជា​ ការ​ចរចា​នៅ​ដំណាក់កាល​បន្ដ​ទៀត​។​

​អ្នក​សង្កេតការណ៍​បាន​ចាត់​ទុក​ស្ថានការណ៍​នយោបាយ​ ដែល​ធូរស្រាល​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ គឺជា​ សញ្ញា​ល្អ​នៃ​ការ​ផ្សះផ្សា​ជាតិ​នៃ​គូ​បក្ស​ដិ​បក្ស​ រវាង​អ្នកនយោបាយ​ខ្មែរ​ឡើង​វិញ​ បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ យល់ព្រម​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​៕

 

Share

Image
Image
Image