loader

លោក​ កឹ​ម​ សុខា​ ថា​តំណែង​មិន​សំខាន់​ជាង​គោលដៅ​រួម​ដើម្បី​ជាតិ​នោះ​ទេ

ភ្នំពេញ៖ ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​ប្រជុំ​សភា​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ធ្នូ​នេះ​ បាន​ថ្លែង​ក្នុង​អង្គប្រជុំ​ថា​ លោក​មិន​ឱ្យ​តំលៃ​ច្រើន​ទេ​ ទៅ​លើ​តំណែង​របស់​ លោក​តែ​លោក​ថា​ គោលដៅ​របស់​លោក​គឺ​ ដើម្បី​ជាតិ​ខណៈ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​លោក​ កឹ​ម​ សុខា​ ជា​ដៃគូ​ សន្ទនា​ផ្ទាល់​ជាមួយ​សម្ដេច​។​

លោក កឹម សុខា ចូលរួមប្រជុំសភា
លោក កឹម សុខា ចូលរួមប្រជុំសភា

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​បញ្ជាក់​ថា​ ចំពោះ​តំណែង​ និង​តួនាទី​ គឺ​គ្រាន់តែ​មធ្យោបាយ​សម្រាប់​ធ្វើ​ដំណើរ​រក​គោលដៅ​។​ លោក​ថា​ បើ​ទោះជា​តួនាទី​ធំ​ប៉ុនណា​ ឬ​ខ្ពស់​ប៉ុនណា​ក៏​ដោយ​ តែបើ​ដើរ​ខុស​គោលដៅ​ ក៏​វា​មិន​ទទួល​បាន​ជោគជ័យ​ដែរ​។​

​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បន្ត​ថា​វត្តមាន​របស់​លោក​នៅ​ក្នុង​សភា​នៅ​ពេល​នេះ​  គឺ​ក្រោយ​ពី​លោក​ នឹង​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ពិភាក្សា​ការងារ​ប្រទេស​ជាតិ​មួយ​ចំនួន​ និង​បាន​រក​ឃើញ​នៅ​ចំណុចរួម​ខ្លះៗ​ គឺ​ការ​រួបរួម​ជាតិ​  ឯកភាព​ជាតិ​ ដើម្បី​ឱ្យ​មាន​ស្ថេ​រ​ភាព​ សន្តិភាព​ និង​ការ​រីក​ចម្រើន​ របស់​ប្រទេស​ និង​ប្រជាពលរដ្ឋ​។​

​ចំណែក​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ក្នុង​ប្រជុំ​នោះ​ដែរ​ថា​ ការ​តែងតាំង​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ គឺ​តំណែង​ទាំង​ពីរ​នេះ​គឺ​តែ​មួយ​មិន​អាច​ដាច់​ពី​គ្នា​ទេ​ បើ​យោង​តាម​មាត្រា​៤៨​ថ្មី​ (៣)​ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​ ។​ សម្តេច​បាន​ប្រកាស​ថា​ ចាប់ពី​ពេល​នេះ​តទៅ​ លោក​ កឹ​ម​ សុខា​ គឺជា​ដៃគូ​សន្ទនា​ជាមួយ​សម្តេច​ផ្ទាល់​។​

​កាលពី​ថ្ងៃ​ទី​០៦​ ធ្នូ​ ម្សិលមិញ​ រដ្ឋសភា​បាន​ទទួលស្គាល់​សមាសភាព​ថ្មី​ នៃ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ទទួលស្គាល់​ លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ នៅ​រដ្ឋសភា​ ជំនួស​តំណែង​ លោក​ សម​ រ​ង្ស៉ី​។​

​សមាសភាព​ថ្មី​របស់​ថ្នាក់ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា​ ដែល​ត្រូវ​បាន​ទទួលស្គាល់​គឺ​ លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ លោក​ យឹ​ម​ សុវណ្ណ​ ជា​អនុប្រធាន​ និង​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​ ជា​អនុប្រធាន​៕​


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x