en     km
en     km

ចិន​ប្រាប់​អា​មេ​រិ​ក​កុំឱ្យ​មេដឹកនាំ​កោះ​តៃវ៉ាន់​ ចុះ​ចត​នៅ​អា​មេ​រិ​ក

Share

ចិន៖ ​រដ្ឋាភិបាល​ចិន​បាន​អំពាវនាវ​ទៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​៦​ធ្នូ​ កុំឱ្យ​ទទួល​លោកស្រី​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ Tsai​ Ing-wen​ ចូល​សហរដ្ឋអាមេរិក​ នៅ​ពេល​ដែ​លោកស្រី​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ Guatemala​ នៅ​ខែ​ក្រោយ​។​

ប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen
ប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen

​ការ​ទទូច​របស់​ទីក្រុង​ប៉េ​កាំ​ង​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​របស់​អា​មេ​រិ​ក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​ Tsai​ Ing-wen​ អំពី​ការ​រឹតចំណង​ទំនាក់ទំនង​ នឹង​ពង្រឹង​សន្ដិសុខ​តំបន់​ជាមួយ​ក្រុង​តៃប៉ិ​។​

​ប្រទេស​ចិន​ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​ របស់​ខ្លួន​បាន​ហៅ​ការ​សន្ទនា​រវាង​លោក​ដូ​ណា​ល់​ត្រាំ​ និង​លោកស្រី​ Tsai​ Ing-wen​ ថា​ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ក្រុង​ប៉េ​កាំ​ង​ និង​ក្រុង​វ៉ា​ស៊ី​ន​តោ​។​

​ក្រសួងការបរទេស​ចិន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​ ជា​ការ​ពិត​បើ​អា​មេ​រិ​ក​គោរព​គោលនយោបាយ​ចិន​តែ​មួយ​ គឺ​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោកស្រី​ Tsai​ Ing-wen​ ធ្វើ​ទស្សនកិច្ច​នៅ​អា​មេ​រិ​ក​នោះ​ទេ​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ លោកស្រី​ Tsai​ Ing-wen​ មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ Guatemala​ នៅ​ថ្ងៃ​ ១១​ ,១២​ មក​រា​ ឆ្នាំ​២០១៧​។​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នោះ​ លោកស្រី​ ត្រូវ​ទៅ​កាន់​ប្រទេស​ Nicaragua​ និង​ប្រទេស​ El​ Salvador​ ទៀត​ផង​ ដែល​ប្រទេស​ទាំងនេះ​ស្ថិត​នៅ​ទ្វីបអាមេរិក​កណ្ដាល​។​

​កោះ​តៃវ៉ាន់​ បំបែក​ខ្លួន​ចេញពី​ទីក្រុង​ ប៉េ​កាំ​ង​នៅ​ឆ្នាំ​ ១៩៤៩​ បន្ទាប់​ពី​ផ្ទុះ​សង្គ្រាមស៊ីវិល​ រវាង​ចិនដីគោក​ និង​ដី​កោះ​ទាំង​ពីរ​នេះ​ជា​ច្រើន​ឆ្នាំ​។​ ទោះ​យ៉ាងនេះ​ក្ដី​ក្រុង​ប៉េ​កាំ​ង​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ ជា​ខេត្ត​មួយ​របស់​ខ្លួន​៕​ ប្រភព​ AFP

Share

Image
Image
Image