en     km
en     km

មនុស្ស​ស្លាប់​១៤​នាក់​ដោយសារ​ទឹកជំនន់​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

Share

ថៃ៖​មន្ដ្រី​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ប្រទេស​ថៃ​បាន​និយាយ​ថា​ ទឹកជំនន់​នៅ​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ១៤​នាក់​ ដែល​គ្រោះ​មហន្ដរាយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​រយៈពេល​មួ​យស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។​

thai-fload2តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ទឹកជំនន់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នោះ​បាន​បណ្ដាល​ឲ្យ​ផ្លូវ​រថភ្លើង​មួយ​ចំនួន​បាន​ផ្អាក​ដំណើរការ​ ហើយ​លំនៅ​ឋាន​រាប់​ពាន់​កន្លែង​របស់​ប្រជាជន​ក៏​បាន​លិចលង់​ផង​ដែរ​។​ មជ្ឈមណ្ឌល​គ្រោះ​មហន្ដរាយ​ប្រទេស​ថៃ​បាន​និយាយ​ថា​ ទឹកជំនន់​ទាំងនោះ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រយៈពេល​ ៧​ថ្ងៃ​មកនេះ​ គឺ​មុន​ពេល​ដែល​ចាប់ផ្ដើម​ចូល​ដល់​រដូវរំហើយ​។​

​កាលពី​ឆ្នាំ​ ២០១២​ ប្រទេស​ថៃ​បាន​រង​គ្រោះ​ទឹកជំនន់​យ៉ាង​ខ្លាំងក្លា​ សូ​ម្បី​តែ​រាជធានី​បាងកក​ក៏​បាន​លិចលង់​ផង​ដែរ​៕​ ប្រភព​ Reuters

Share

Image
Image
Image