ថៃ៖មន្ដ្រីគ្រប់គ្រងគ្រោះមហន្ដរាយប្រទេសថៃបាននិយាយថា ទឹកជំនន់នៅបណ្ដាស្រុកមួយចំនួននៅភាគខាងត្បូងប្រទេសថៃបានបណ្ដាលឲ្យមនុស្សស្លាប់ ១៤នាក់ ដែលគ្រោះមហន្ដរាយនេះបានកើតឡើងធ្ងន់ធ្ងររយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃនោះបានបណ្ដាលឲ្យផ្លូវរថភ្លើងមួយចំនួនបានផ្អាកដំណើរការ ហើយលំនៅឋានរាប់ពាន់កន្លែងរបស់ប្រជាជនក៏បានលិចលង់ផងដែរ។ មជ្ឈមណ្ឌលគ្រោះមហន្ដរាយប្រទេសថៃបាននិយាយថា ទឹកជំនន់ទាំងនោះបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ៧ថ្ងៃមកនេះ គឺមុនពេលដែលចាប់ផ្ដើមចូលដល់រដូវរំហើយ។
កាលពីឆ្នាំ ២០១២ ប្រទេសថៃបានរងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លា សូម្បីតែរាជធានីបាងកកក៏បានលិចលង់ផងដែរ៕ ប្រភព Reuters