en     km
en     km

​រយៈពេល​២​ខែ​ជនអន្តោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ បាន​ចាក​ចេញពី​ភូមា​ ជិត​២១០០០​នាក់​

Share

​អង្គការ​ទេស​ន្ដ​ប្រវេសន៍​អន្ដរជាតិ​ IOM​ បាន​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ ទី​០៦​ធ្នូ​ ថា​ យ៉ាងតិច​ណាស់​ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ២​ម៉ឺន​១​ពាន់​នាក់​ បាន​រត់​ភៀសខ្លួន​ ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​ ប្រទេស​ភូមា​ នៅ​រយៈពេល​ត្រឹមតែ​ ២​ខែ​ប៉ុណ្ណោះ​។​

សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។
សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។

​របាយការណ៍​របស់​អង្គការ​ IOM​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ នេះ​ បានឱ្យ​ដឹង​ថា​ ជនភៀសខ្លួន​ទាំងនោះ​បាន​ចេញពី​រដ្ឋ​រ៉ា​ក់​ឃី​ន​ប្រទេស​ភូមា​ គឺ​ មាន​ចំនួន​ច្រើន​បំផុត​ ចាត់​តាំងពី​ថ្ងៃ​ទី​០៩​ តុលា​ មក​ដល់​ថ្ងៃ​ទី​ ០២​ ធ្នូ​។​

​អង្គការ​នេះ​បាន​បញ្ជាក់​ថា​ មូលហេតុ​ពី​ការ​រត់​ភៀសខ្លួន​នេះ​ ដោយសារ​តែ​ផ្ទុះ​អំពើ​ហិង្សា​ ពី​ សំណាក់​កងទ័ព​រដ្ឋាភិបាល​វាយប្រហារ​ទៅ​លើ​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ក្រោម​ហេតុផល​បោសសំអាត​ក្រុម​បះបោរ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ជនអន្ដោប្រវេសន៍​ទាំងនោះ​ ភាគច្រើន​ត្រឡប់​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ ដែល​ជាទី​កំណើត​របស់​ពួក​គេ​។​ ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ ដែល​រដ្ឋធម្មនុញ្ញ​ភូមា​ចាត់ទុកជា​ជន​ចំណាកស្រុក​ខុសច្បាប់​ ពួក​គេ​បាន​មក​រស់នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ ភូមា​ ភាគ​ខាងលិច​ប្រទេស​ ក្នុង​សម័យ​អាណានិគម​អង់គ្លេស​។​

​ច្បាប់​ប្រទេស​ភូមា​ បាន​ហាមប្រាម​ដាច់ខាត​ជនជាតិភាគតិច​នេះ​ មិន​ឱ្យ​មាន​សិទ្ធ​ចូលសញ្ជាតិ​ពលរដ្ឋ​ភូមា​ឡើយ​៕​ AFP


Share

Image
Image
Image