en     km
en     km

នាយក​អង្គការ​ជន​ពិការ​ ៖​ ស្ថាប័នរដ្ឋ​ ឯកជន​ ​និង​រថយន្តក្រុង​ មិន​ទាន់​មាន​ជម្រាល​គ្រប់គ្រាន់​សម្រាប់​ជន​ពិការ​(បទសម្ភាសន៍)

Share

ភ្នំពេញ ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជាបានចូលរួមអបអរសាទរទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការអន្តរ ជាតិលើកទី ៣៤ ។ ថ្លែងក្នុងអង្គពិធីនៅចំពោះមុខជនពិការរាប់រយនាក់ នៅសាលមហោស្រព កោះពេជ្រ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងដោយទទួលស្គាល់ថា ស្ថាប័នមួយចំនួនរាប់ទាំងរដ្ឋសភាផង នៅមិនទាន់មាន ជម្រាល ឬច្រកចេញចូល សម្រាប់បង្កភាពងាយស្រួលដល់ជនពិការនៅឡើយនោះទេ។

លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តី នាឪកាសទិវាជនការកម្ពុជាលើកទី ១៨ នៅកោះពេជ្រ។រូបភាពពីWMC
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តី នាឪកាសទិវាជនការកម្ពុជាលើកទី ១៨ នៅកោះពេជ្រ។រូបភាពពីWMC

សម្តេចថ្លែងដោយអំពាវនាវដល់ស្ថាប័នសាធារណៈទាំងអស់ ត្រូវធ្វើជម្រាល និងធ្នាក់ដៃសម្រាប់ជនពិការឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យស្ថាប័នឯកជនយកគំរូតាម។

ទាក់ទិនក្នុងរឿងនេះ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា ថ្លែងសាទរចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ។ តែយ៉ាងណាលោកសង្កេតឃើញថា មិនត្រឹមតែស្ថាប័នរដ្ឋទេដែលមិនទាន់មានជម្រាលគ្រប់គ្រាន់សម្រាប់ជនពិ ការ  សូម្បីតែស្ថាប័នឯកជន សាលារៀន ពិសេសមធ្យោ បាយដឹកជញ្ជូនសាធារណៈ មានរថយន្តក្រុងដើម ក៏នៅមិនទាន់មានជម្រាលគ្រប់គ្រាន់នោះទេ។

សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា និងលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ នៃអង្គការជនពិការកម្ពុជា ដូតទៅ!។

លោក ងិន សៅរ័ត្ន ជាមួយបុគ្គលិករបស់លោក។រូបភាពពីWMC
លោក ងិន សៅរ័ត្ន ជាមួយបុគ្គលិករបស់លោក។រូបភាពពីWMC
ជនពិការដែលបានចូលរួមក្នុងទិវាជនពិការ នៅកោះពេជ្រ។រូបភាពពីWMC
ជនពិការដែលបានចូលរួមក្នុងទិវាជនពិការ នៅកោះពេជ្រ។រូបភាពពីWMC
អ្នកគ្រូបង្រៀនជនពិការកំពុងបង្ហាញភាសាសញ្ញាទៅកាន់កូនសិស្សពិការគ ថ្លង់ តាមប្រសាសន៍របស់សម្តេច ហ៊ុន សែន។រូបភាពពីWMC
អ្នកគ្រូបង្រៀនជនពិការកំពុងបង្ហាញភាសាសញ្ញាទៅកាន់កូនសិស្សពិការគ ថ្លង់ តាមប្រសាសន៍របស់សម្តេច ហ៊ុន សែន។រូបភាពពីWMC

Share

ព័ត៌មានទាក់ទង

Image