en     km
en     km

​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​លេខ​ហៅ​ចូល​មួយ​ចំនួន​ពី​បរទេស​

Share

ការិយាល័យប្រឆាំងការជួញដូរមនុស្សប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះលេខហៅចូលមួយចំនួនដែលមានកលល្បិច បោកបោកបញ្ឆោត និងអាចជាបណ្ដាញរបស់ពួកISIS ។នេះបើតាមហ្វេសប៊ុករបស់ការិយាល័យប្រឆាំងការជួញដូរមនុស្សនៅកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី០៦នេះ។

telephone1
តាមការិយាល័យប្រឆាំងការជួញដូរមនុស្ស លេខទូរស័ព្ទដែលមានការសង្ស័យទាំងនោះរួមមាន ៖  +37560260528 +37127913091 +37178565072 +56322553736 +37052529259 +255901130460 ឬលេខណាមួយ ដែលចាប់ផ្តើមពី +375, +371, +381 ។

ការិយាល័យនេះបានណែនាំថា៖«ពេលទទួលលេខនេះ គឺ លោកអ្នកនឹងត្រូវបង់សេវា ១៥ដុល្លារ ទៅ៣០ ដុល្លារ។ ជាមួយគ្នានេះ ពួកគេនិងអាចចម្លងបញ្ជីទំនាក់ទំនងរបស់អ្នកនៅក្នុងរយៈពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិនបើលោកអ្នកមានលម្អិតធនាគារ ឬកាតឥណទាននៅក្នុងទូរស័ព្ទរបស់អ្នក ពួកគេក៏អាចចម្លងផងដែរ។

សូមបញ្ជាក់ថា លេខទូរស័ព្ទ ឬកូដទូរស័ព្ទមួយចំនួនដែលឱ្យប្រុងប្រយ័ត្ន គឺ អាចមកពីប្រទេសបេឡា     រុស(+375)  អាហ្វហ្គានីស្ថាន(+371)  ( +381)  ស៊ែប៊ី(+563)  និងតង់ហ្សានី (+255) ជាដើម៕

ព័ត៌មានបន្ថែមបានបញ្ជាក់ទៀតថា ប្រសិនបើអ្នកណាម្នាក់សុំឱ្យអ្នកចុច # 09 ឬ # 90 សូមកុំចុចលេខនេះអោយសោះ ព្រោះអាចជាល្បិចថ្មីមួយដ៏ពេញនិយមរបស់ពួកភេរវករ ដោយពួកគេអាចចូលដំណើរការស៊ីមកាតរបស់អ្នក និងធ្វើឱ្យការហៅទូរស័ព្ទរបស់ពួកគេ គឺ ជាការចំណាយរបស់អ្នក៕

ព័ត៌មានបន្ថែមសូមស្ដាប់ប្រសាសន៍របស់ លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស៖

ស្តាប់សំឡេង៖
 

Share

Image
Image
Image