en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ណែនាំ​ឲ្យ​ជន​ពិការ​មក​ប្រគុំ​តន្ដ្រី​នៅ​វត្ដ​ភ្នំ​

Share

ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ អង្គារ​ ទី​ ០៦​ ធ្នូ​ នេះ​បាន​ណែនាំ​ឲ្យ​សមាគម​ន៍​ជន​ពិការ​មក​ប្រមូលផ្ដុំ​គ្នា​លេងភ្លេង​នៅ​ឯ​រមណីយដ្ឋាន​វត្ដ​ភ្នំ​ជំនួស​ ការ​ប្រគុំ​តន្ដ្រី​នៅ​តាម​ដងផ្លូវ​វិញ​ គឺ​ដើម្បី​ចៀសវៀង​ការ​ស្ទះចរាចរណ៍​ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​។​

disable-5ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​ធ្វើ​ឡើង​នៅ​ក្នុង​ ទិវា​ជន​ពិការ​កម្ពុជា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ នេះ​។​ ក្នុង​ពិធី​នេះ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​ ការ​ដែល​ជន​ពិការ​មក​ប្រគុំ​តន្ដ្រី​នៅ​រមណីយដ្ឋាន​វត្ដ​ភ្នំ​ គឺជា​ការ​ធ្វើ​ឡើង​ដោយ​មាន​សណ្ដាប់ធ្នាប់​ ដែល​សម្ដេច​ថា​ ការ​ប្រគុំ​តន្ដ្រី​តាម​ដង​ថ្នល់​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​សម្ដេច​បាន​ថ្លែង​ថា​ បើ​ជន​ពិការ​មក​ប្រគុំ​តន្ដ្រី​នៅ​រមណីយដ្ឋាន​វត្ដ​ភ្នំ​នឹង​មានការ​ជួយ​ឧ​ត្ថ​ម្ភ​ទិញ​ឧបករណ៍​តន្ដ្រី​ឲ្យ​ថែម​ទៀត​ផង​។​ យ៉ាងណា​ក៏​ដោយ​សម្ដេច​ទទូច​ឲ្យ​ជន​ពិការ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​ឧបករណ៍​របស់​ក្រុម​ណាមួយ​។​

​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​សមាគម​ ជន​ពិកា​ បាន​ដាក់​ទីតាំង​ប្រគុំ​តន្ដ្រី​តាម​ដងផ្លូវ​ ដើម្បី​ទទួល​បានការ​ផ្ដល់​លុយកាក់​ពី​អ្នក​ធ្វើ​ដំណើរ​។​ មិន​ត្រឹមតែ​សមាគម​ជន​ពិការ​ទេ​ដែល​បាន​ធ្វើ​ដូចនេះ​សូ​ម្បី​តែ​អ្នក​សុំទាន​ផ្សេងៗ​ទៀត​ជា​លក្ខណៈ​គ្រួសារ​ក៏​ធ្វើ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image