en     km
en     km

លោកស្រី​ ប៉ាក​ គុន​ហេ​ ប្រឈម​មុខ​កាន់តែ​ខ្លាំង​ចំពោះ​ការ​បង្ខំ​ឲ្យ​ទទួលកំហុស​

Share

​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទំនង​ចៀស​មិន​រួច​ពី​ការ​ដកហូត​តំណែង​ តាម​រយៈ​ការ​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ ០៩​ ធ្នូ​ ខាង​មុខ​នេះនោះ​ទេ​។​ លោក​ Woo​ Sang-ho​ ប្រធាន​សភា​សម្លេង​ភាគតិច​នៃ​គណបក្សប្រឆាំង​បាន​និយាយ​ថា​ លោកស្រី​ ប៉ាក​ គុន​ហេ​ នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​មក​បង្ហាញខ្លួន​នៅ​ថ្ងៃ​ ០៩​ ធ្នូ​ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​លោកស្រី​ពី​បទ​ពុក​រលួយ​ និង​រឿងអាស្រូវ​ជា​ច្រើន​ទៀត​។​

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ប៉ាក​ គុន​ហេ

លោក​បាន​បញ្ជាក់​ថា​ ក្រុម​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​បាន​ ត្រៀម​ដាក់​របៀបវារៈ​នេះ​រួច​ស្រេច​ហើយ​ ដោយ​រង់ចាំ​ទៅ​ថ្ងៃ​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​ទៅ​លើ​លោកស្រី​ ប៉ាក​ គុន​ហេ​ តែ​ប៉ុណ្ណោះ​។​

​តាម​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ប្រសិនបើ​ការ​បោះ​ឆ្នោត​ទម្លាក់​លោកស្រី​ តាម​រយៈ​សភា​ហើយ​នោះ​គឺ​រយៈពេល​តែ​ ពីរ​ខែ​ប៉ុណ្ណោះ​ប្រទេស​នេះ​នឹង​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​ឡើង​វិញ​។​ លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ដោយសារ​តែ​ជំនួយការ​ជិត​ស្និទ្ធ​របស់​លោកស្រី​គឺ​លោកស្រី​ ឆ​យ​ ឈុ​ន​ស៊ី​ល​ បាន​ប្រើប្រាស់​ឈ្មោះ​របស់​លោកស្រី​ដើម្បី​អង្គាសប្រាក់​មូលនិធិ​ដែល​បក្ស​ប្រឆាំង​ចោទ​ថា​មិន​ស្របច្បាប់​។​ ដោយសារ​ករណី​នេះ​លោកស្រី​ ឆ​យ​ ឈុ​ន​ស៊ី​ល​ និង​សហការ​រី​របស់​លោកស្រី​ពីរ​រូប​ទៀត​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ឃុំខ្លួន​៕​ ប្រភព​៖​ AFP

Share

Image
Image
Image