អ្នកសារព័ត៌មានអន្តរជាតិ៥ប្រទេសបានចូលរួមសិក្ខាសាលាមួយស្តីពី ប្រព័ន្ធព័ត៌មានចំរុះ ក្នុងគោលបំណងលើកកម្ពស់សិទិ្ធស្ត្រី។ សិក្ខាសាលានេះធ្វើទ្បើងរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦នៅ រាជធានីភ្នំពេញ ដោយមាន អង្គការមជ្ឈមណ្ឌលហ្វឹកហ្វឺនព័ត៌មានវិទ្យុមកពីប្រទេសហូឡង់ (RNTC)។
អ្នកសារព័ត៌មានអន្តរជាតិដែលបានចូលសិក្សាសិក្ខាសាលានេះភាគច្រើន លើកទ្បើងពីករណីរំលោភសិទ្ធិស្ត្រីដូចជា ករណីការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈជាដើម។
អ្នកសារព័ត៌មានទាំងនោះមកពីប្រទេសចំនួន៥ដូចជា ប្រទេស ឥណ្ឌា នេប៉ាល់ ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន រួមទាំងអ្នកសារព័ត៌មានមកពីមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផងដែរ។
ក្រៅពី វគ្គសិក្សានេះ ក្រុម មជ្ឈមណ្ឌលហ្វឹកហ្វឺនព័ត៌មានវិទ្យុមកពីប្រទេសហូឡង់ (RNTC)នឹង ចុះធ្វើទស្សនកិច្ចការងារ នៅកន្លែងធ្វើការងាររបស់អ្នកសារព័ត៌មាននៅភ្នំពេញ៕