នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ណាជីព រ៉ាហ្សាក់ បានជំរុញឲ្យលោកស្រី អង់ សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋនៃប្រទេសភូមាឲ្យខិតខំការពារសហគមន៍រ៉ូហ៊ីងយ៉ា កុំឲ្យធ្លាក់ចូលអំពើប្រល័យពួជសាសន៍។ ការថ្លែងរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីរូបនេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ស្របពេលដែលលោកថ្លែងសន្ទរកថាមួយទៅកាន់ប្រជាជាតិរបស់លោក អំពីស្ថានភាពជនអន្ដោប្រវេសរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាមូស្លីមកំពុងធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលភូមា។
លោក ណាជីព រ៉ាហ្សាក់ ទទូចថា៖«យើងសូមប្រាប់ទៅលោកស្រី អង់ សានស៊ូជី ល្មមគ្រប់គ្រាន់ហើយដើម្បីការពារសហគមន៍មូសស្លីម រ៉ូហ៊ីងយ៉ា កុំឲ្យធ្លាក់ចូលអំពើប្រល័យពួជសាសន៍ហើយអង្គការសហប្រជាជាតិ ក៏ល្មមនឹងចាត់វិធានការលើរឿងនេះដែរ»។
កាលពីសប្ដាហ៍មុន លោកស្រី អ៊ុង សានស៊ូជី បាន ទទូចថា ភូមាត្រូវការ ស្ថេរភាព និងសន្តិភាព ប្រយោជន៍ទាក់ទាញ កម្លាំងវិនិយោគទុនបរទេស មកដាក់ទុននៅប្រទេស របស់លោកស្រីច្រើនថែម ទៀត។ លោកស្រីបន្តថា ការដោះស្រាយ រឿង អន្តោប្រវេសន៍មូសស្លីម រ៉ូហ៊ីងយ៉ា ក៏ចាំបាច់ ផ្អែកលើ ច្បាប់ ជាតិ និងអន្តរជាតិដែរ។
រហូតមកដល់ពេលនេះ ជនអន្ដោប្រវេសរ៉ូហ៊ីងយ៉ា បានរត់គេចចេញពីរដ្ឋរ៉ាកឃីន រហូតដល់ជាង ៦ពាន់នាក់ទៅនៅប្រទេសជិតខាង ជាពិសេសនៅប្រទេសបង់ក្លាដេស ជាប្រទេសកំណើតរបស់ពួកគេ ។
រដ្ឋធម្មនុញ្ញប្រទេសនេះ ចាត់ទុកសហគមន៍រ៉ូហ៊ីងយ៉ា ជាជនអន្តោប្រវេសន៍ខុសច្បាប់ ទោះជាពួកគេបាន មករស់នៅ តាំងពីសម័យអាណានិគមអង់គ្លេស ក៏ដោយ ៕