en     km
en     km

​តុលាការ​សម្រេច​ផ្តន្ទាទោស​មេឃុំ​ ស៊ា​ង​ ចែត​ ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ ករណី​នាង​ស្រី​មុំ​

Share

ភ្នំពេញ​៖​ តុលាការក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ដកំពង់ចាម​ឲ្យ​មានទោស​រយៈពេល​ ៥​ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ នាង​ ខុ​មចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​។​ នេះ​បើ​តាម​ លោក​ កោ​ វ​ណ្ឌី​ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ លោក​  លោក​ ស៊ា​ង​ ចែត​ នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​នេះ​ តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ​។​ លោក​ កោ​ វ​ណ្ឌី​ បាន​ប្រកាស​សាលក្រម​នេះ​ ចំពោះ​មុខ​លោក​ ស៊ា​ង​ ចែត​ និង​មេធាវី​ការពារ​ក្ដី​។​

លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

សូម​រម្លឹក​ថា​លោក​ ស៊ា​ង​ ចែត​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ គឺ​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ដើម្បី​កុំឱ្យ​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ពាក់ព័ន្ធ​ រឿងអាស្រូវ​របស់​នាង​ជាមួយ​លោក​ កឹ​ម​ សុខា​។​

​លោក​ ស៊ា​ង​ ចែត​ គឺជា​មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រោយ​ពី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ដែល​ជា​ក្មួយបង្កើត​របស់​លោក​ បាន​ចោទ​លោក​ ថា​បាន​យក​ប្រាក់​ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក​ ទៅ​ឱ្យ​ម្តាយ​របស់​នាង​ ដើម្បី​ឱ្យ​ ជួយ​ប្រាប់​រូប​នាង​ កុំឱ្យ​និយាយ​ការ​ពិត​ ប្រាប់​សមត្ថកិច្ច​ អំពី​ទំនាក់ទំនង​រវាង​នាង​ និង​លោក​ កឹ​ម​ សុខា​ ៕​

Share

ព័ត៌មានទាក់ទង

Image