លោក John Key នាយករដ្ឋមន្ត្រីនៃប្រទេស New Zealand បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកាន់អំណាចអស់រយៈពេល៨ឆ្នាំ ហើយបាត់បងការគាំទ្រ ពីពលរដ្ឋនិងសមាជិកសភា របស់ខ្លួន ក្នុងការដឹកនាំប្រទេសដែលពុំមានអ្វីធ្វើអោយជឿនលឿន។
បណ្ដាញផ្សាយព័ត៌មាន BBC ចេញផ្សាយមុននេះ នៅថ្ងៃទី០៥ ខែធ្នូ ថា លោក Bill English ឧបនាយករដ្ឋមន្ត្រី ត្រូវគេរំពឹងថា នឹងត្រូវគណបក្សកាន់អំណាចជ្រើសរើសលោកជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Key។
លោក John Key បានប្រកាស លោកគ្មានផែនការនាពេលអនាគតជាបន្ទាន់នោះទេ តែលោកថាលោកនឹងនៅតែក្នុងសភា។ តែបែបនេះ សារព័ត៌មាន ក្នុងស្រុក បានរាយការណ៍ថាលោកលោក John Key លាលែងពីតំណែង គឺធ្វើឡើងតាមការស្នើសុំពីភរិយារបស់លោក គឺលោកស្រី Bronagh ទៅវិញ។
លោក Matteo Renzi នាយករដ្ឋមន្ត្រីអ៊ីតាលីក៏បានលាលែងពីតំណែងដែរ
លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi ) នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី ក៏បានប្រកាសលាលែងពីតំណែងផងដែរនៅថ្ងៃនេះបន្ទាប់ពី លោកបានចាញ់ក្នុងការបោះឆ្នោតប្រជាមតិស្ដីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ។
ប្រជាជនអ៊ីតាលី កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតសម្រេច ស្ដីពីប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ពីជោគវាសនានយោបាយ របស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi) រូបនេះ។ លោក ម៉ាតេអូ រ៉េនហ្ស៊ី ប្រកាសលាលែងពីតំណែងនេះ គឺធ្វើឡើងតាម សន្យាថានឹងចុះចេញពីមុខតំណែង បើសិនជាលោកបរាជ័យក្នុងការបោះឆ្នោតប្រជាមតិនេះ។
តាមបណ្ដាញផ្សាយព័ត៌មានBBC ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពី ថ្ងៃអាទិត្យ ដោយមានប្រជាជនអ៊ីតាលីជាង ៥១លាននាក់ បោះឆ្នោតសម្រេចថា គួរ ឬមិនគួរ ធ្វើវិសោ ធនកម្ម រដ្ឋធម្មនុញ្ញតាមសំណើ របស់លោក ម៉ាតេអូ រ៉េនហ្ស៊ី ដើម្បីកាត់បន្ថយអំណាច និងតួនាទីរបស់ព្រឹទ្ធសភា។
នេះគឺជាព្រឹត្តិការណ៍ គួរចងចាំមួយនៃពិភពលោកដែលមាន មេដឹកនាំប្រទេស ជឿនលឿន ចំនួន ២ខាងលិទ្ធិប្រជាធិបតេយ្យបាន លាលែងពីតំណែង នៅថ្ងៃតែមួយដូចគ្នា ខណៈមេដឹកនាំប្រទេសខ្លះទៀត ទោះជាអស់ការគាំទ្រ ពីប្រជាជន នៅតែបន្តកាន់អំណាច ដោយប្រើ ល្បិច កាន់អំណាច បន្តទៀត៕