loader

លោក​ កឹ​ម​ សុខា​ បដិសេធ​ថា​គ្មាន​ការ​ដោះ​ដូរ​នយោបាយ​ជា​ថ្នូរ​ឲ្យ​លោក​រួច​ទោស(មានសំឡេង)​

​ភ្នំពេញ​ ៖​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ គ្មាន​ការ​ដោះ​ដូរ​នយោបាយ​ ដើម្បី​ជា​ថ្នូរ​ឱ្យ​លោក​រួច​ផុត​ពី​ផ្លូវ​តុលាការ​ឡើយ​ ដោយ​លោក​បញ្ជាក់​ថា​ សេរីភាព​របស់​លោក​ គឺ​បាន​មក​ពី​ការ​ឯកភាព​ជាតិ​ផុស​ចេញ​ឆន្ទៈ​រវាង​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​។​

 

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិជាតិ លោក កឹម សុខា
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិជាតិ លោក កឹម សុខា

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​នៅ​ក្នុង​វេទិកា​ជួបជុំ​ជាមួយ​យុវជន​ នៅ​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែ​ ធ្នូ​ នេះ​ ដោយ​លោក​លើក​ឡើង​ថា​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ស្នើ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លើក​លែ​ក​ទោស​ឲ្យ​លោក​ រួច​ផុត​ពី​វិធាន​ការណ៍​របស់​តុលាការ​ ។​ លោក​ថា​ ប្រការ​នេះ​គឺជា​ឯកភាព​ជាតិ​រវាង​ខែ្ម​រ​ និង​ខ្មែរ​ ពោល​ពុំ​មានការ​ដោះ​ដូរ​នយោ បាយ​ ជា​ថ្នូរ​ទៅ​និង​សេរីភាព​របស់​លោក​ឡើយ​។​ លោក​ គឹ​ម​ សុខា​៖«​គឺ​ឯកភាព​គ្នា​ទាំង​សង់ខាង​(​ស៊ី​ភី​ភី​ និង​ ស៊ី​អិន​អា​ភី​)​ ហើយ​អត់​មាន​លក្ខខណ្ឌ​ អត់​មាន​ដោះ​ដូរ​ទី​២​ ការ​ដំណោះស្រាយ​នេះ​គឺ​ ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ ទី​៣​គឺ​ដំណោះស្រាយ​នេះ​ មិនមែន​ដំណោះស្រាយ​ដោះ​កឹ​ម​ សុខា​ទេ​ នឹង​ឈាន​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់​ជា​ពិសេស​បងប្អូន​យើង​ដែល​នៅ​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​ដែល​យើង​នឹង​ធ្វើ​ឆាប់ៗ​នេះ​»​។​

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ដូចនេះ​ បន្ទាប់​ពី​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លើកលែងទោស​ជា​ស្ថាពរ​ ចាប់ពី​ថ្ងៃ​ទី​ ០២​ធ្នូ​ ឆ្នាំ​២០១៦​នេះ​។

​លោក​ ឯម​ សុវណ្ណ​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ហាក់​យល់​ស្រប​ដូច​លោក​ កឹ​ម​ សុខា​ ដែរ​។​ តែ​លោក​ថា​ ករណី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នេះ​ ប្រហែលជា​អាច​មាន​សម្ពាធ​ពី​អន្តរជាតិ​ច្រើន​ជាង​។​ លោក​ ឯម​ សុវណ្ណ​រ៉ា​៖«​សម្ពាធ​អន្តរជាតិ​ខ្ញុំ​គិត​ថា​វា​ពាក់ព័ន្ធ​គ្នា​ ព្រោះ​កន្លង​មក​មានការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​សមាជិក​សភា​របស់​សហ​គម​អ៊ឺ​រ៉ុ​ប​ធ្វើ​អន្តរាគមន៍​កិច្ចការ​ផ្ទៃក្នុង​ឬ​កិច្ចការ​របស់​កម្ពុជា​ឲ្យ​មានការ​គោរព​នៅ​សិទ្ធិ​មនុស្ស​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​កត្តា​មួយ​សំខាន់​ព្រោះ​កម្ពុជា​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ទីផ្សា​អ៊ឺ​រ៉ុ​ប​»​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ទៀត​ លោក​ សូ​ ច​ន្ថា​ បាន​សាទរ​ចំពោះ​រដ្ឋាភិបាល​ករណី​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​។​  លោក​ ច​ន្ថា​ ថា​ ប្រ​សិន​ដូច​ការ​អះអាង​របស់​លោក​ កឹ​ម​ សុខា​ មែន​ គួរតែ​ដោះ​លែង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​ លោក​ នី​ ចរិយា​ ផង​ដែរ​។​ លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​ចង់​ឃើញ​មានការ​ដោះ​លែ​ន​អ្នកទោស​នយោបាយ​ អ្នកទោស​មសិ​ការ​ទាំងអស់​នៅ​កម្ពុជា​ រួម​ទាំង​សមាជិក​អង្គការ​NGO​ផ្សេងៗ​ទៀត​ ដើម្បី​មានការ​បង្ហាញ​កាន់តែ​ច្បាស់​ថា​ កម្ពុជា​មាន​ឯកភាព​ជាតិ​ពិតប្រាកដ​នោះ​បាទ​»​។​

​ត្រង់​ចំណុច​នេះ​ លោក​ កឹ​ម​ សុខា​ បាន​ថ្លែង​ទៀត​ថា​ ការ​ឯកភាព​ជាតិ​រវាង​គណបក្សកាន់អំណាច​ និង​គណបក្សប្រឆាំង​ នឹង​នាំ​ឲ្យ​ការ​ដោះ​លែង​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​ ហើយ​ករណី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ក៏​នឹង​អាច​ដោះស្រាយ​បាន​ផង​ដែរ​។​

លោក កឹម សុខា។
លោក កឹម សុខា។

​ទោះបី​យ៉ាងណា​ លោក​ ឯម​ សុវណ្ណ​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ថា​ ការ​ដោះ​លែង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​វិញ​នេះ​ គឺជា​ការ​បន្ទន់ឥរិយាបថ​របស់​គណបក្សកាន់អំណាច​ ដើម្បី​ងាក​ទៅ​រក​តុ​ច​ចារ​ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ កាលពី​រសៀល​ថ្ងៃ​ទី​០២​ ធ្នូ​នេះ​ថា​ ជន​ដែល​ត្រូវ​បាន​សម្ដេច​ ហ៊ុន​ សែន​ ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​ព្រះ​រាជទាន​ទោស​ ត្រូវ​តែ​ទទួលស្គាល់​នូវ​គុណធម៌​របស់​សម្ដេច​។​ ជាមួយ​គ្នា​នេះ​ លោក​ថា​គេ​ក៏​ត្រូវ​គោរព​ ច្បាប់​ហើយ​ ចូលរួម​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​កសាង​សង្គម​ខ្មែរ​ថ្លៃថ្នូរ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ថែរក្សា​ សន្តិភាព​ ដើម្បី​ជា​ផលប្រយោជន៍​របស់​ខ្មែរ​។​

លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សរសេរ​បន្ត​ថា​ ការ​លើកលែង​ លោក​ កឹ​ម​ សុខា​ តាម​សំណើ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​បង្ហាញ​អំពី​ ការ​ពង្រឹង​នីតិរដ្ឋ​ និង​កិច្ច​ប្រឆាំង​នឹង​និទណ្ឌភាព​ គឺ​គ្មាន​បុគ្គល​ណាមួយ​ ដែល​ស្ថិត​នៅ​ពីលើ​ច្បាប់​។​ លោក​បន្ត​ថា​ នីតិវិធី​របស់​តុលាការ​ រាល់​បុគ្គល​ត្រូវ​តែ​គោរព​ និង​មិន​មាន​សិទ្ធិ​ដាក់​សម្ពាធ​ ឬ​ជ្រៀតជ្រែក​បាន​ឡើយ​។​

ទោះបី​បុគ្គល​នោះ​នៅ​ក្នុង​តួនាទី​ នៃ​តំណែង​ណា​ក៏​ដោយ​។​ នីតិវិធី​របស់​តុលាការ​ ត្រូវ​តែ​ដល់ទី​អ​វ​សាន្ត​ នៃ​ដំណើរការ​យុត្តិធម៌​របស់​តុលាការ​។​ សណ្ដាប់ធ្នាប់​នយោបាយ​ គឺ​មិន​ត្រូវ​ប្រាសចាក​អំពី​ នីតិរដ្ឋ​បាន​ឡើយ​។​ លោក​បញ្ជាក់​បន្ថែម​ ករណី​នេះ​ក៏​បង្ហាញ​ថា​ គ្មាន​ជន​ណា​ ដែល​មាន​ឆន្ទា នុសិទ្ធិ​ ក្រៅពី​នាយក​រដ្ឋមន្ត្រី​ ក្នុង​កិច្ច​ស្នើ​សុំ​ ព្រះ​រាជទាន​ទោស​ បន្ទាប់​ពី​ដំណើរការ​តុលាការ​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​ជនជាប់ចោទ​របស់​តុលាការ​បោះ​ បង់​សិទ្ធិ​តវ៉ា​ ទទួលស្គាល់​អំពើ​ល្មើសច្បាប់​ ។​

លោក​ថា​ ការ​ប្រើប្រាស់​សិទ្ធិ​របស់​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បង្ហាញ​នូវ​គុណធម៌​ និង​សីលធម៌​ របស់​សម្ដេច​ផ្ទាល់​ ក្នុង​ការ​អនុគ្រោះ​ដល់​ជន​ជាប់​ទោស​ណា​ម្នាក់​ ដែល​ជន​នោះ​ទទួលស្គាល់​នូវ​កំហុស​ របស់​ខ្លួន​ ដើម្បី​ជា​ផល​ ប្រយោជន៍​សីលធម៌​នយោបាយ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x