en     km
en     km

លោក​ កឹ​ម​ សុខា​ នឹង​ចូលរួម​ប្រជុំ​រដ្ឋសភា​វិញ​បន្ទាប់​ពី​មាន​សេរីភាព​(មានសំឡេង)

Share

ភ្នំពេញ ៖ ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​ព្រះមហាក្សត្រ​ព្រះ​រាជទាន​លើក លែងទោស​ តាម​សំនើ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នោះ​ នៅ​ថ្ងៃ​ទី​០៤​ ធ្នូ​ នេះ​ លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ថា​ លោក​នឹង​បំពេញ ភារកិច្ច​ជា​អ្នកតំណាង​រាស្ត្រ​ដូច​ដើម​វិញ​ ដោយ​លោក​នឹង​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​។

លោក កឹម​ សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
លោក កឹម​ សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

​ថ្លែង​នៅ​ចំពោះ​មុខ​សកម្មជន​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​វេទិកា​«​ពង្រឹងសមត្ថភាព​ចលនា​យុវជន​-​ស្ដ្រី​ ខេត្ត​ ស្រុក​ និង​ឃុំ​សង្កាត់​ ខេត្ត កំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​»​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ លោក​ កឹ​ម​ សុខា​ ដែល​បាន​សម្ងំ​លាក់ ខ្លួន​ក្នុង​ទី​ស្នាក់​បក្ស​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​នោះ​ បាន​អះអាង​ថា​ លោក​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ដូច​ដើម​វិញ​។​ លោក​បន្ត​ថា​ លោក​នឹង​ត្រៀម​រៀបចំ​ឡើង​វិញ​នូវ​យុទ្ធនាការ​មួយ​ ដើម្បី​ឱ្យ​មានការ​ជ​ជែង​គ្នា​រវាង​សមាជិក​រដ្ឋសភា​សំឡេង​ភាគច្រើន​ និង​សមាជិក​រដ្ឋសភា​សំឡេង​ភាគតិច​ ឈាន​ទៅ​រក​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​រួម​គ្នា​។​

សូម​ស្តាប់​ប្រសាសន៍​លោក​ កឹ​ម​ សុខា​

 

​នៅ​មុន​ការ​លើកលែងទោស​លោក​ កឹ​ម​ សុខា​ ដោយ​ព្រះ​រាជទាន​ពី​ព្រះមហាក្សត្រ​ មានការ​ជជែក​គ្នា​ច្រើន​ពី​វត្តមាន​របស់​លោក​ កឹ​ម​ សុខា​ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ ស្តី​ពី​ ការ​អនុម័ត​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ ២០១៧​ ។​

កាល​ណ្ណោះ​មានការ​លើក​ឡើង​ផ្សេងៗ​គ្នា​ ដោយ​មតិ​ខ្លះ​ថា​ លោក​ កឹ​ម​ សុខា​ នឹង​ចូលរួម​ប្រជុំ​ ដើម្បី​បង្ហាញ​ពី​កិត្យានុភាព​របស់​បក្ស​ប្រឆាំង​ ហើយ​វត្តមាន​របស់​លោក​ កឹ​ម​ សុខា​ ក្នុង​រដ្ឋសភា​ក៏​អាច​បំបែកសំណុំរឿង​របស់​តុលាការ​ផង​ដែរ​ ដោយ​បង្ហាញ​ថា​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មាន​ប្រសិទ្ធិ​ភាព​។​

ដោយឡែក​មតិ​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​ លោក​ កឹ​ម​ សុខា​ នឹង​មិន​ហ៊ាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា​ឡើយ​ ព្រោះ​ខ្លាច​វិធានការ​ផ្លូវច្បាប់​របស់​តុលាការ​ ព្រោះ​លោក​កំពុង​ជាប់ចោទ​ និង​ត្រូវ​បាន​តុលាការ​សម្រេច​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រួច​ទៅ​ហើយ​៕

Share

Image
Image
Image