en     km
en     km

លោក​ កឹ​ម​ សុខា​ ច​ចារ​ជាមួយ​សម្តេច​ឱ្យ​មាន​អន្តរាគមន៍​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​(មានសំឡេង)

Share

ភ្នំពេញ ៖ ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ០៤​ ធ្នូ​នេះ​ បាន​លើក​ឡើង​ថា​ លោក​បាន​ នឹង​កំពុង​ច​ចារ​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ ក៏​ដូច​ជា​ថ្នាក់​ដឹង​នាំ​គណបក្សកាន់អំណាច​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ ដោយ​ធានា​ថា​ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​អាច​មាន​សេរីភាព​ឡើង​វិញ​។​

លោក កឹម សុខា ជួបជាមួយអ្នកគាំទ្រ។រូបភាពពីហ្វេសប៊ុក កឹម សុខា
លោក កឹម សុខា ជួបជាមួយអ្នកគាំទ្រ។រូបភាពពីហ្វេសប៊ុក កឹម សុខា

​ការ​អះអាង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​«​ពង្រឹងសមត្ថភាព​ចលនា​យុវជន​-​ស្ដ្រី​ ខេត្ត​ ស្រុក​ និង​ឃុំ​សង្កាត់​ ខេត្តកំពង់ចាម​ និង​ខេត្ត​ត្បូងឃ្មុំ​»​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​។​

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់​លោក​ កឹ​ម​ សុខា

​សូម​បញ្ជាក់​ថា​ សកម្មជន​គណបក្សប្រឆាំង​ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ករណី​ផ្សេងៗ​គ្នា​ តួយ៉ាង​មាន​លោក​ សម​ រ​ង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​គេចខ្លួន​ពី​ការ​ចាប់ខ្លួន​របស់​តុលាការ​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ លោក​ ហុង​ សុខ​ហួរ​ និង​លោក​ អ៊ុំ​ សំ​អាន​ និង​សកម្មជន​ដ​ដៃ​ទៀត​ប្រមាណ​ ២០​ នាក់​។​

Share

ព័ត៌មានទាក់ទង

Image