loader

គុយ​បា​ ៖​ ហ្វូង​មនុស្សរាប់ម៉ឺននាក់​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​ កា​ស្ត្រូ​ នៅ​ទីក្រុង​ Santiago

គុយបា ៖ កោដ្ឋ​ដែល​មាន​ដាក់​ធាតុ​អតីត​មេដឹកនាំ​គុយ​បា​លោក​ ហ្វី​ឌែ​ល​ កា​ស្ត្រូ​(Fidel​ Castro)​ បាន​មក​ដល់​នៅ​ក្នុង​ទីក្រុង​ Santiago​  ជាទី​កន្លែង​កំណើត​នៃ​បដិវត្ត​ ហើយ​ធាតុ​របស់​លោក​ កា​ស្ត្រូ​ នឹង​ត្រូវ​ដំកល់​នៅ​ទីនោះ​។​

ក្បួនរថយន្តដឹងធាតុលោក ហ្វីឌែល កាស្រ្តូ បានមកដល់ទីក្រុង សាន់ទីអាហ្គូល។
ក្បួនរថយន្តដឹងធាតុលោក ហ្វីឌែល កាស្រ្តូ បានមកដល់ទីក្រុង សាន់ទីអាហ្គូល។

​មាន​មហាជន​រាប់រយ​នាក់​បាន​ចេញ​មក​ឈរ​អប​ក្បួន​រថយន្ត​ដឹក​ធាតុ​លោក​ កា​ស្ត្រូ​ ហើយ​បាន​ស្រែ​កថា​ "​ជយោ​លោក​ ហ្វី​ ឌែ​ល​!"​ ។​

​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នា​ពេល​ចុង​ក្រោយ​ ក្នុង​ពិធី​នេះ​នៅ​ទីលាន​បដិវត្តន៍​ក្នុង​ទីក្រុង​។​ ​លោក​ប្រធានា ធិបតី​ រ៉ា​អ៊ូ​ល​ កា​ស្ត្រូ​(Raul​ Castro) ​ជា​ប្អូនប្រុស​ បាន​នឹង​ដឹកនាំ​ការ​គោរព​នេះ​។​

ធាតុ​របស់​លោក​ ហ្វី​ឌែ​ល​ កា​ស្ត្រូ​ នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​មេដឹកនាំ​ប្រទេស​ វេ​ណេ​ស៊ូ​អេ​ឡា​ នី​កា​រ៉ា​ហ្គូ​ល​ និង​ប្រទេស​ បូ​លី​វី​ កំពូល​កីឡាករ​បាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទី​ន​ លោក​ ឌី​ហ្គូ​ល​ ម៉ា​រ៉ា​ដូ​ណា​(Diego​ Maradona)​ ក៏​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ​ដែរ​ ។​

​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ Luiz​ Inacio​ Lula​ da​ Silva​ និង​លោកស្រី​ Dilma​ Rousseff​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​គុយ​បា​ផង​ដែរ​សម្រាប់​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​នេះ​។​ប្រភព៖BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x