en     km
en     km

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អា​មេ​រិ​ក​ធ្លាក់​ដល់​កម្រិត​ទាប​រយៈពេល​ ៩​ ឆ្នាំ​

Share

ភ្នំពេញ ៖ ​អត្រា​អត់​ការងារ​ធ្វើ​នៅ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល​ ៩​ ឆ្នាំ​ នៅ​ខែវិច្ឆិកា​នេះ​។​ គេ​រំពឹង​ថា​ អត្រា​ការ​ប្រាក់​របស់​អា​មេ​រិ​ក​នឹង​កើនឡើង​នៅ​ចុងខែ​នេះ​។

aaaa-thum​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BCC​ តួលេខ​ពី​ក្រសួង​ការងារ​បាន​បង្ហាញ​ថា​ សេដ្ឋកិច្ច​អា​មេ​រិ​កបាន​បង្កើត​ការងារ​ដល់​ប្រជាជន​ប្រមាណ​ ១៧៨០០០​ នាក់​ នៅ​ខែវិច្ឆិកា​ ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ពី​ ៤,៦%​ ទៅ​ ៤,៩%​ កាលពី​ខែ​ តុលា​។​

​ទិន្នន័យ​នេះ​បាន​បន្ថែម​ភស្តុ​តាង​ថ្មី​មួយ​បាន​បញ្ជាក់​ថា​ កំណើនសេដ្ឋកិច្ច​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ បើ​ទោះបីជា​កំណើន​ប្រាក់​ឈ្នួល​គឺ​ ខ្សោយ​ជាង​ការ​រំពឹង​ទុក​ក៏​ដោយ​។​ ធនាគារកណ្តាល​របស់​អា​មេ​រិ​ក​នឹង​រៀបចំ​កិច្ចប្រជុំ​គោលនយោបាយ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៣​ ទី​១៤​ ខែធ្នូ​។​ តួលេខ​ថ្មី​បាន​បង្ហាញ​ថា​ សេដ្ឋកិច្ច​អា​មេ​រិ​ក​កើនឡើង​លឿន​ប្រចាំឆ្នាំ​៣,២​ %​ នៅ​ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​២០១៦​នេះ​។​

Share

Image
Image
Image