en     km
en     km

លោក​ ផៃ​ ស៊ី​ផា​ន ​៖​ ករណី​លោក​ កឹ​ម​ សុខា​ ត្រូវ​បានលើកលែងទោស​គឺជា​គុណធម៌​សម្តេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​លើក​ឡើង​ថា​ ជន​ដែល​ត្រូវ​បាន​សម្ដេច​ ហ៊ុន​ សែន​ ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​ព្រះ​រាជទាន​ទោស​ ត្រូវ​តែ​ទទួលស្គាល់​នូវ​គុណធម៌​របស់​សម្ដេច​។​ ជាមួយ​គ្នា​នេះ​ លោក​ថា​គេ​ក៏​ត្រូវ​គោរព​ ច្បាប់​ហើយ​ ចូលរួម​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ដើម្បី​កសាង​សង្គម​ខ្មែរ​ថ្លៃថ្នូរ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ថែរក្សា​ សន្តិភាព​ ដើម្បី​ជា​ផលប្រយោជន៍​របស់​ខ្មែរ​ ក៏​ដូច​ជា​ គុណូបការៈ​របស់​វិ​រ​ជន​ ដែល​បាន​ចាប់ផ្ដើម​កសាង​នូវ​ រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​។​

អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន
អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ដ្រី​ លោក ផៃ សីុផាន

​ការ​លើក​ឡើង​របស់​លោក​ ផៃ​ ស៊ី​ផា​ន​ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ នៅ​រសៀល​ថ្ងៃ​ទី​០២​ ធ្នូ​នេះ​ បន្ទាប់​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​កម្ពុជា​ បាន​សម្រេច​លើកលែងទោស​ឱ្យ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្សប្រឆាំង​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បាន​សរសេរ​បន្ត​ថា​ ការ​លើកលែង​ លោក​ កឹ​ម​ សុខា​ តាម​សំណើ​របស់​សម្ដេច​ ហ៊ុន​ សែន​ គឺ​បង្ហាញ​អំពី​ ការ​ពង្រឹង​នីតិរដ្ឋ​ និង​កិច្ច​ប្រឆាំង​នឹង​និទណ្ឌភាព​ គឺ​គ្មាន​បុគ្គល​ណាមួយ​ ដែល​ស្ថិត​នៅ​ពីលើ​ច្បាប់​។​ លោក​បន្ត​ថា​ នីតិវិធី​របស់​តុលាការ​ រាល់​បុគ្គល​ត្រូវ​តែ​គោរព​ និង​មិន​មាន​សិទ្ធិ​ដាក់​សម្ពាធ​ ឬ​ជ្រៀតជ្រែក​បាន​ឡើយ​។​ ទោះបី​បុគ្គល​នោះ​នៅ​ក្នុង​តួនាទី​ នៃ​តំណែង​ណា​ក៏​ដោយ​។​ នីតិវិធី​របស់​ តុលាការ​ ត្រូវ​តែ​ដល់ទី​អ​វ​សាន្ត​ នៃ​ដំណើរការ​យុត្តិធម៌​របស់​តុលាការ​។​ សណ្ដាប់ធ្នាប់​នយោបាយ​ គឺ​មិន​ ត្រូវ​ប្រាសចាក​អំពី​ នីតិរដ្ឋ​បាន​ឡើយ​។​

​លោក​បញ្ជាក់​បន្ថែម​ ករណី​នេះ​ក៏​បង្ហាញ​ថា​ គ្មាន​ជន​ណា​ ដែល​មាន​ឆន្ទានុសិទ្ធិ​ ក្រៅពី​នាយក​រដ្ឋមន្ត្រី​ ក្នុង​កិច្ច​ស្នើ​សុំ​ ព្រះ​រាជទាន​ទោស​ បន្ទាប់​ពី​ដំណើរការ​តុលាការ​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​ជនជាប់ចោទ​របស់​តុលាការ​បោះ​ បង់​សិទ្ធិ​តវ៉ា​ ទទួលស្គាល់​អំពើ​ល្មើសច្បាប់​ ។​

​លោក​ថា​ ការ​ប្រើប្រាស់​សិទ្ធិ​របស់​ សម្ដេច​ ហ៊ុន​ សែន​ ក៏​បង្ហាញ​នូវ​គុណធម៌​ និង​សីលធម៌​ របស់​សម្ដេច​ផ្ទាល់​ ក្នុង​ការ​អនុគ្រោះ​ដល់​ជន​ជាប់​ទោស​ណា​ម្នាក់​ ដែល​ជន​នោះ​ទទួលស្គាល់​នូវ​កំហុស​ របស់​ខ្លួន​ ដើម្បី​ជា​ផល​ ប្រយោជន៍​សីលធម៌​នយោបាយ​៕

Share

ព័ត៌មានទាក់ទង

Image