en     km
en     km

​តើ​កត្តា​អ្វីខ្លះ​នាំ​ឱ្យ​សម្ដេច​ ហ៊ុន​ សែន​ យល់ព្រម​លើកលែងទោស​លោក​ កឹ​ម​ សុខា​?(​បទ​សម្ភាសន៍​)

Share

ភ្នំពេញ៖ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​និង​នយោបាយ​ពិនិត្យ​ឃើញ​ថា​ មាន​កត្តា​ជា​ច្រើន​នៅ​ពីក្រោយ​នៃ​ការ​លើកលែងទោស​លោក​ កឹ​ម​ សុខា​។​ លោក​ពិនិត្យ​ឃើញ​ថា​៖​ «​ទី​មួយ​ គណបក្សកាន់អំណាច​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​ដើម្បី​កែប្រែ​ខ្នាត​ផែនទី​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ពី​១/១០០,០០០​ ទៅ​១/៥០,០០០​។​ ទី​ពីរ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​បន្ទន់ឥរិយាបថ​នៅ​ពេល​ដែល​គិត​ថា​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ដាក់គុក​ គឺ​ មិន​ចំណេញ​នយោបាយ​ទៅ​ឱ្យ​បក្ស​កាន់​អំណាច​។​ ទី​បី​គឺជា​រឿង​ ចៃដន្យ​ការ​លេច​ខ្សែអាត់​សម្លេង​សន្ទនា​រវាង​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​សម្ដេច​ ហ៊ុន​ សែន​(​ការ​សង្ស័យ​)​។​

ប៉ុន្ដែ​ លោក​ កឹ​ម​ សុខ​ គិត​ថា​ នេះ​ជា​ល្បិច​មួយទៀត​របស់​បក្ស​កាន់​អំណាច​ដែល​ដើរ​ដល់​ចំនុច​ទាល់ច្រក​ ហើយ​ប្រើ​រូបភាព​ត្រជាក់​ហើយ​ លោក​ សមរ​ង្ស៊ី​ក៏​អាច​វិល​ចូល​ប្រទេស​វិញ​នៅ​ឆាប់​នេះ​ដែរ​។​ យ៉ាងណា​ក៏​ដោយ​ លោក​ គិត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គិតដល់​មន្ត្រី​សកម្មជន​បក្ស​ និង​ មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​។​ ​តទៅ​នេះ​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ នួន​ បូ​រិ​ន​ និង​លោក​ កឹ​ម​ សុខ​ ដូច​តទៅ​៖

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនិងនយោបាយ
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនិងនយោបាយ

 

Share

Image
Image
Image