ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រី នៅរសៀលថ្ងៃសុក្រនេះ លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមនិងនយោបាយពិនិត្យឃើញថា មានកត្តាជាច្រើននៅពីក្រោយនៃការលើកលែងទោសលោក កឹម សុខា។ លោកពិនិត្យឃើញថា៖ «ទីមួយ គណបក្សកាន់អំណាចចង់ឱ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភាដើម្បីកែប្រែខ្នាតផែនទីព្រំដែនជាមួយប្រទេសវៀតណាម ពី១/១០០,០០០ ទៅ១/៥០,០០០។ ទីពីរ សម្ដេចនាយករដ្ឋមន្ដ្រីបន្ទន់ឥរិយាបថនៅពេលដែលគិតថាចាប់ខ្លួនលោក កឹម សុខា ដាក់គុក គឺ មិនចំណេញនយោបាយទៅឱ្យបក្សកាន់អំណាច។ ទីបីគឺជារឿង ចៃដន្យការលេចខ្សែអាត់សម្លេងសន្ទនារវាងកញ្ញា ធី សុវណ្ណថា និងសម្ដេច ហ៊ុន សែន(ការសង្ស័យ)។
ប៉ុន្ដែ លោក កឹម សុខ គិតថា នេះជាល្បិចមួយទៀតរបស់បក្សកាន់អំណាចដែលដើរដល់ចំនុចទាល់ច្រក ហើយប្រើរូបភាពត្រជាក់ហើយ លោក សមរង្ស៊ីក៏អាចវិលចូលប្រទេសវិញនៅឆាប់នេះដែរ។ យ៉ាងណាក៏ដោយ លោក គិតថា គណបក្សសង្គ្រោះជាតិត្រូវគិតដល់មន្ត្រីសកម្មជនបក្ស និង មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងលោក នួន បូរិន និងលោក កឹម សុខ ដូចតទៅ៖