en     km
en     km

​ប្រធាន​Adhoc​ភៀស​ខ្លូ​ន​នៅ​ក្រៅប្រទេស​ទទួល​បាន​ពានរង្វាន់​ជា​អ្នក​ពង្រឹង​នីតិរដ្ឋ​

Share

លោក​ ធន់​ សារាយ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ដែល​ភៀសខ្លួន​ ទៅ​ក្រៅប្រទេស​ បាន​ទទួល​រង្វាន់​ជា​អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ និង​ការ​ជួយ​ពង្រឹង​នីតិរដ្ឋ​ នៅ​កម្ពុជា​ពី​រដ្ឋាភិបាល​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ និង​បារាំង​។​

លោក ធន សារាយ ប្រធានសមាគមអាដហុក
លោក ធន សារាយ ប្រធានសមាគមអាដហុក

​តាម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ករុណា​ខ្មែរ​ លោក​ធន់​សារាយ​បាន​ទទួល​ពានរង្វាន់​នេះ​ក្នុង​ចំណោម​សកម្មជន​ការពារ​សិ​ទិ្ធ​មនុស្ស​ នៅ​លើ​ពិភពលោក​ចំនួន​១៦​នាក់​ដែល​ទទួល​បាន​ពាន​នេះ​។​

​ការ​ប្រគល់​ពានរង្វាន់​នេះ​ ធ្វើ​នៅ​ទីក្រុង​បែ​ល​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​ កាល​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដែល​រៀបចំ​ឡើង​លោក​ Mr​ Frank-Walter​ Steinmeier​ រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ និង​លោក​ Mr.​ Jean-Marc​ Ayrault​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​អន្តរជាតិ​ប្រទេស​បារាំង​។​

​លោក​ ធន់​ សារាយ​ បាន​ប្រាប់​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្មីៗ​នេះ​ថា​ លោក​ត្រូវ​ចាក​ចេញពី​ប្រទេស​មួយ​រយៈ​ គឺ​ដោយសារ​មិន​ចង់​ប្រឈម​មុខ​នឹង​ស្ថានភាព​ មួយ​ដែល​លោក​ថា​ ភ័យ​ខ្លាច​ ពី​ការ​កោះហៅ​របស់​តុលាការ​និង​ការ​ចាប់ខ្លួន​។​

​លោក​ ធន់​ សារាយ​ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ដែល​ភៀសខ្លួន​ ទៅ​ក្រៅប្រទេស​ បន្ទាប់​ពី​តុលាការ​ រាជធានី​ភ្នំពេញ​ កោះហៅ​មក​ធ្វើ​ជា​សាក្សី​ក្នុង​សំនុំរឿង​បុគ្គលិក​៤​រូប​របស់​លោក​ ត្រូវ​បាន​តុលាការ​ ឃុំខ្លួន​ដោយ​ចោទ​ថា​ សូកប៉ាន់​ ក្នុង​សំនុំរឿង​នាង​ ខុ​មចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​។​

​លោក​ ធន់​ សារាយ​ អតីត​អ្នកទោស​នយោបាយ​ នៃ​សម័យ​រដ្ឋ​កម្ពុជា​។​ លោក​បាន​ដឹកនាំ​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ នៅ​ឆ្នាំ​១៩៩១​ បន្ទាប់​ពី​លោក​ និង​អតីត​អ្នកទោស​ នយោបាយ​ ជា​ច្រើន​ត្រូវ​បាន​ដោះ​លែង​ ក្រោយ​ពី​ ប្រទេស​កម្ពុជា​មាន​សន្តិភាព​ តាម​រយៈ​កិច្ចព្រមព្រៀង​ ក្រុង​ប៉ា​រិ​ស​។​ លោក​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ខុមហ្វ្រែល​ ដែល​ដឹកនាំ​ដោយ​លោក​ គល់​ បញ្ញា​៕​


Share

ព័ត៌មានទាក់ទង

Image