en     km
en     km

​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ដើរ​ធ្វើ​បាតុកម្ម​ ទម្លាក់​អភិបាលក្រុង​ចា​កា​តា​

Share

​បាតុករ​រាប់​ពាន់​នាក់​ដែល​ភាគច្រើន​ជា​ក្រុម​ម៉ូ​ស្លី​ម​ ចាប់ផ្ដើម​ធ្វើ​បាតុកម្ម​ជា​ថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ទម្លាក់​អភិបាលក្រុង​ចា​កា​តា​  ពី​តំណែង​ ដោយសារ​តែ​ពួក​បាតុករ​ចោទ​ពី​បទ​ប្រមាថ​ព្រះ​អាឡោះ​។​

បាតុកររាប់ពាន់នាក់ដែលភាគច្រើនជាក្រុមម៉ូស្លីម ដើរធ្វើបាតុកម្ម ទម្លាក់អភិបាលក្រុងចាកាតា
បាតុកររាប់ពាន់នាក់ដែលភាគច្រើនជាក្រុមម៉ូស្លីម ដើរធ្វើបាតុកម្ម ទម្លាក់អភិបាលក្រុងចាកាតា

សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ ឱ្យ​ដឹង​ថា​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ទម្លាក់​អភិបាលក្រុង​ចា​កា​តា​ លោក​ Basuki​ Tjahaja​ Purnama​ ពី​តំណែង​បាន​ចាប់ផ្ដើម​ហើយ​តាំងពី​ព្រឹក​ព្រលឹម​ដោយ​ពួក​បាតុករ​ ភាគច្រើន​ជា​អ្នក​កាន់សាសនា​ម៉ូ​ស្លី​ម​ និង​ពួក​គេ​បាន​កាន់​បដា​ ជា​ច្រើន​ អោយ​អភិបាលក្រុង​រូប​នេះ​ចុះ​ចេញពី​តំណែង​។​

​អភិបាលក្រុង​រូប​នេះ​ ត្រូវ​បាន​ចោទ​ពី​បទ​ប្រមាថ​គម្ពីរ​កូ​រ៉ា​ន់​ ដែល​នាំ​អោយ​ប្រជាជន​ម៉ូ​ស្លី​ម​ ផ្ទុះ​កំហឹង​ ហើយ​បាន​ធ្វើ​បាតុកម្ម​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។​ អ្នក​ចាត់ចែង​បាតុករ​បាន​អះអាង​ថា​ មនុស្ស​ ១០​ម៉ឺន​នាក់​និង​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃនេះ​។​ តែបើ​តាម​មន្ដ្រី​ក្រុង​ចា​កា​តា​ គេ​បាន​ដាក់​ពង្រាយ​ប៉ូ​លី​ស​ ប្រមាណ​ ២២០០០​នាក់​។​

​ការ​ពី​ស​ប្ដា​ហ៍​មុន​ បាតុកម្ម​ដូច​គ្នា​នេះ​ បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ខ្លះ​ស្លាប់​ និង​ជាង​ ១០០​នាក់​រង​របួស​៕​ប្រភព​:CNA


Share

Image
Image
Image