en     km
en     km

​តុលាការ​កោះហៅ​ស្ត្រី​បឹង​កក់​៣​នាក់​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ០៧​ ធ្នូ​ ករណី​ហិង្សា​ក្បែ​ផ្ទះ​សម្តេច​ ហ៊ុន​ សែន​

Share

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​រាជ​ដំបូង​ធានី​ភ្នំពេញ​ លោក​ នូ​ វាសនា​ បាន​ចេញ​ដីកា​កោះហៅ​ស្ត្រី​បឹង​កក់​ចំនួន​ ៣​ នាក់​ ដើម្បី​មក​ចូល​បំភ្លឺ​ករណី​អំពើ​ហិង្សា​កាលពី​ឆ្នាំ​ ២០១៣​ នៅ​លើ​សួនច្បារ​វិមាន​ឯករាជ្យ​ក្បែរ​ភូមិ​គ្រឹះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

លោកយាយ ង៉ែត ឃុន
លោកយាយ ង៉ែត ឃុន

​តុលាការ​កោះហៅ​ស្រី្ត​បឹង​កក់​ទាំង​៣​នាក់​នោះ​រួម​មាន​ អ្នកស្រី​ គង់​ ច​ន្ថា​ អ្នកស្រី​ ប៊ូ​ ឆវី​ និង​លោកយាយ​ ង៉ែត​ ឃុន​ ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ០៧​ ធ្នូ​ ឆ្នាំ​ ២០១៦​។​

​តុលាការ​បាន​ផ្តន្ទាទោស​តំណាង​សហគមន៍​ អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​សំណុំរឿង​អំពើ​ហិង្សា​ក្បែរ​ផ្ទះ​សម្តេច​ ហ៊ុន​ សែន​ ឲ្យ​ជាប់​ពន្ធនាគារ​ ៦​ ខែ​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​

​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ មិ​នា​ ឆ្នាំ​ ២០១៣​ សហគមន៍​បឹង​កក់​បាន​ដង្ហែ​ញត្តិ​ទៅ​មុខ​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ រឿង​ទំនាស់​ដីធ្លី​ ក៏​មាន​អំពើ​ហិង្សា​មួយ​កើតឡើង​ជាមួយ​កងកម្លាំង​សន្តិសុខ​ខ័​ណ្ឌ​៕


Share

Image
Image
Image