ចៅក្រមស៊ើបសួរនៃសាលារាជដំបូងធានីភ្នំពេញ លោក នូ វាសនា បានចេញដីកាកោះហៅស្ត្រីបឹងកក់ចំនួន ៣ នាក់ ដើម្បីមកចូលបំភ្លឺករណីអំពើហិង្សាកាលពីឆ្នាំ ២០១៣ នៅលើសួនច្បារវិមានឯករាជ្យក្បែរភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តុលាការកោះហៅស្រី្តបឹងកក់ទាំង៣នាក់នោះរួមមាន អ្នកស្រី គង់ ចន្ថា អ្នកស្រី ប៊ូ ឆវី និងលោកយាយ ង៉ែត ឃុន ឲ្យទៅបំភ្លឺនៅថ្ងៃទី ០៧ ធ្នូ ឆ្នាំ ២០១៦។
តុលាការបានផ្តន្ទាទោសតំណាងសហគមន៍ អ្នកស្រី ទេព វន្នី ក្នុងសំណុំរឿងអំពើហិង្សាក្បែរផ្ទះសម្តេច ហ៊ុន សែន ឲ្យជាប់ពន្ធនាគារ ៦ ខែ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦។
កាលពីថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៣ សហគមន៍បឹងកក់បានដង្ហែញត្តិទៅមុខភូមិគ្រឹះនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យសម្តេចជួយអន្តរាគមន៍ រឿងទំនាស់ដីធ្លី ក៏មានអំពើហិង្សាមួយកើតឡើងជាមួយកងកម្លាំងសន្តិសុខខ័ណ្ឌ៕