en     km
en     km

មេ​បក្ស​ប្រឆាំង​ថា​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ នឹង​បើកផ្លូវ​ CNRP​ ទទួល​ជ័យជម្នះ

Share

ប្រធាន​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​បុក​ របស់​លោក​ថា​ លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៦​ នឹង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​ជ័យជម្នះ​នៅ​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ ២០១៨​។​

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ

លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ពី​ក្រៅប្រទេស​ដូចនេះ​ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ បាន​ប្រកាស​អំពី​អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​ ៧​លាន​ ៨​ សែន​នាក់​នៅ​ត្រឹម​ថ្ងៃ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​។​ លោក​បន្ត​ថា​ ទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១​ លាន​នាក់​ ភាគច្រើន​ជា​ពលករ​ចំណាក់ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ដោយ​ តែ​មេ​បក្ស​ប្រឆាំង​ប្រកាស​សាទរ​លទ្ធផល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រយៈពេល​ ៣​ ខែ​ ដែល​លោក​ថា​ ក៏​ជា​មោទនភាព​មួយ​ដែរ​។​nec-30

​លោក​ សម​ រ​ង្ស៊ី​៖«​ខ្ញុំ​សូម​កោតសរសើរ​អស់ពីដួងចិត្ត​ ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ដែល​បាន​ខិតខំ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​ទាល់តែ​បាន​ ដើម្បី​រក្សា​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ ហើយ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​នាម​ជា​ពលរដ្ឋ​ពេញ​លក្ខណៈ​។​ ជា​ពិសេស​ ខ្ញុំ​សូម​សម្តែង​ការ​កោតសរសើរ​ដ៏​លើសលប់​ ចំពោះ​ស្ត្រី​ខ្មែរ​ ៤.២១៣.៤២៧​ នាក់​ តំណាង​ឲ្យ​ ៥៣,៥​ ភាគរយ​ នៃ​ចំនួន​សរុប​ប្រជាពលរដ្ឋ​ ៧.៨៧៣.១៩៤​ នាក់​ ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រកបដោយ​ជោគជ័យ​»​។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រៀបធៀប​ថា​ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦​នេះ​គឺ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ចាស់​កាលពី​ឆ្នាំ​ ២០១៣​ ទាំង​បរិមាណ​ និង​គុណភាព​។​ កត្តា​នេះ​ហើយ​ដែល​មេ​បក្ស​ប្រឆាំង​រំពឹង​ថា​គណបក្ស​របស់​លោក​នឹង​បាន​ជ័យជម្នះ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ ឆ្នាំ​ ២០១៨៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង