en     km
en     km

អង្គការ​ អន្តរជាតិ​ចំនួន​ ២​ ថ្កោលទោស​ តុលាការ​កម្ពុជា​ករណី​បន្ត​ឃុំខ្លួន​សិ​ទិ្ធ​មនុស្ស​

Share

អង្គការ​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ ចំនួន​ ២​ បាន​ថ្កោលទោស​ តុលាការ​កម្ពុជា​ ដែល​បដិសេធ​មិន​អោយ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ នៃ​សមាគម​អា​ដ​ហុ​ក​ និង​ មន្ត្រី​គ​.​ជ​.​ប​ បាន​នៅ​ក្រៅ​ឃុំ​ដោយ​ចាត់​ទុក​សាលដីកា​ របស់​តុលាការ​កំពូល​ថា​ ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​។​

adhoc-5ការ​ថ្កោលទោស​ របស់​អង្គការសិទ្ធិមនុស្ស​ Human​ Rights​ Watch​ និង​អង្គការ​ Forum​ Asia​ បាន​ធ្វើ​ឡើង​ដាច់​ដោយឡែក​ ពី​គ្នា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១​ធ្នូ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ កំពូល​ សម្រេច​តម្កល់​ សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ដែល​បន្ត​ឃុំខ្លួន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ៤​រូប​មន្ត្រី​គ​.​ជ​.​ប​ ម្នាក់​ នៅ​រយៈពេល​ ៦​ខែ​ទៀត​។​

​លោក​ Brad​ Adams​ នាយក​ Human​ Rights​ Watch​ ប្រចាំ​អាស៊ី​ បាន​និយាយ​ថា​ ការ​បន្ត​ឃុំខ្លួន​ ពួក​គាត់​ទាំង​៥​នាក់​នេះ​ បន្ត​ទៀត​ គឺជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិ​ទិ្ធ​មនុស្ស​ជា​មូលដ្ឋាន​។​ ចំណែក​ នាយិកា​អង្គការ​  Forum​ Asia​ លោកស្រី​ Betty​ Yolanda​ បាន​ហៅ​ការ​ឃុំខ្លួន​ មនុស្ស​ ទាំង​៥​នាក់​នេះ​ ថា​ ជា​ការ​ឃុំខ្លួន​ ដោយ​ឃោរឃៅ​និង​ រំលោភ​បំពាន​ធ្ងន់ធ្ងរ​។​ លោកស្រី​ថា​ ជា​ការ​ពិត​ គ្មាន​ភស្តុ​តាង​ដាក់បន្ទុក​គ្រាប់​គ្រាន់​ ដើម្បី​បន្ត​ឃុំខ្លួន​ អ្នក​ទាំងនេះ​ឡើយ​។​

​ទាំង​ លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​  លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ត​ និង​លោកស្រី​ លឹ​ម​ មុនី​ ជា​មន្ត្រីជាន់ខ្ពស់​ សមាគម​ ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ត្រូវ​បាន​ចាប់ខ្លួន​ ជាង​២០០​ថ្ងៃ​មក​ហើយ​ ក្រោម​ បទ​ចោទ​ក្នុង​សំនុំរឿង​ នាង​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​៕adhoc-5-1

លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក។
លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក។

Share

Image
Image
Image