en     km
en     km

សិក្ខាសាលា​តំបន់​អាស៊ាន​លើក​នេះ​ផ្ដោត​លើ​សិទ្ធិ​មនុស្ស​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (មានសំឡេង)

Share

ភ្នំពេញ​៖​ ប្រទេស​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​មួយ​ស្តី​ពី​សិទ្ធិ​មនុស្ស​ក្រោម​ប្រធានបទ​ស្តី​ពី​ការ​លើកកម្ពស់​ផែនការ​សកម្មភាព​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ដើម្បី​ធានា​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អនុសញ្ញា​អាស៊ាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ផែនការកម្ម​ភាព​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ជា​ពិសេស​ស្ត្រី​ និង​កុមារ​។​ សិក្ខាសាលា​នេះ​រៀបចំ​ទ្បើ​ង​ព្រឹក​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​។​ ​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

12-1-1គណៈ​ក​ម្មា​ការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ (​អាយ​ឆា​)​ រៀបចំ​សិក្ខាសាលា​នេះ​ទ្បើ​ង​ក្នុង​គោលបំណង​ ដើម្បី​ចែករំលែក​ការ​អនុវត្ត​ល្អៗ​ ពាក់ព័ន្ធ​នឹង​ផែនការកម្ម​ភាព​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​បណ្តា​ប្រទេស​មា​ជិ​ក​អាស៊ាន​ និង​ជា​វេទិកា​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​ជួញដូរ​    មនុស្ស​។​

​លោកស្រី​ ហ៊ាន​ ប៉ូ​លី​ណេ​ (Polyne​ Hean)​ តំណាង​កម្ពុជា​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ អាយ​ឆា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ ថា​ការ​រៀបចំ​សិក្ខាសាលា​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​សំខាន់ៗ​ពីរ​គឺ​៖​ «​ទី​០១​ ជា​វេទិកា​សម្រាប់​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​។​ ទី​០២​ ផ្តោត​ទៅ​លើ​ផែនការ​សកម្មភាព​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ប្រទេស​ដែល​ជា​សមាជិក​របស់​អាស៊ាន​ទាំង​១០»​។​

​លោកស្រី​ ហ៊ាន​ប៉ូ​លី​ណេ​ មាន​ប្រសាសន៍​បន្ថែម​ថា​ការ​រៀបចំ​សិក្ខាសាលា​នេះ​ គឺជា​ការ​ រួមចំណែក​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។​

លោកស្រី ហ៊ាន ប៉ូលីណេ (Polyne Hean) តំណាងកម្ពុជានៃគណៈកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា អាយឆា
លោកស្រី ហ៊ាន ប៉ូលីណេ (Polyne Hean) តំណាងកម្ពុជានៃគណៈកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា អាយឆា

លោកស្រី​ ហ៊ាន​ ប៉ូ​លី​ណេ​ថា​ការ​ធ្វើ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​នេះ​ផ្តល់​ផ្តោត​ទៅ​លើ​ចំនុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖​ «​ដែល​យើង​ផ្តោត​សំខាន់​ទៅ​លើ​៤​ចំនុច​ទាំង​ការ​ការពារ​ ការ​ទប់ស្កាត់​និង​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​ចំណោម​អាស៊ាន​ទាំង​១០​ផង​ដែរ​ ហើយ​ជាក់ស្តែង​ដោយសារ​កម្ពុជា​យើង​ យើង​មាន​មោទនភាព​កម្ពុជា​ជា​ប្រទេស​ទី​០១​ដែល​បាន​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ដែល​យើង​ហៅ​អា​ទី​ព​នេះ​អនុសញ្ញា​អាស៊ាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជា​ពិសេស​ស្ត្រី​ និង​កុមារ​ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ចំនួន​០៣​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​គឺ​កម្ពុជា​ សិង្ហ​បុរី​ និង​ថៃ​ ដែល​គាត់​បាន​ផ្តល់​សច្ចាប័ន​ហើយ​យើង​ជា​ប្រទេស​ទី​០១​ផង​ដែរ​»​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ យល់​ឃើញ​ថា​ការ​រៀបចំ​សិក្ខាសាលា​នេះ​គឺជា​ថ្នាក់​តំបន់​ល្អ​មួយ​សម្រាប់​អាស៊ាន​។​ ព្រោះ​កម្ពុជា​ធ្លាប់​ទទួល​រង​គ្រោះជា​ច្រើន​មក​ហើយ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​ និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​។​

​លោក​អំ​សំអាត​ បន្ត​ថា​ការ​ជួញ​មនុស្ស​ទៅ​លើ​ស្ត្រី​និង​កុមារ​នៅ​តែ​កើត​មាននៅ​ទ្បើ​យ​នៅ​ក្នុង​សង្គម​កម្ពុជា​ ដូច្នេះ​លោក​សង្ឃឹមថា​សិក្ខាសាលា​នេះ​នឹង​អាច​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ទៅ​លើ​ស្ត្រី​ និង​កុមារ​តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​រវាង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​។​

​លោក​អំ​ សំអាត​៖«​ជា​ការ​រួមចំណែក​មួយ​ដើម្បី​សហប្រតិបត្តិការ​ក្នុង​ការ​ទប់ស្កាត់​កា​រនង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន​ក៏​ប៉ុន្តែ​វា​ទាល់តែ​យើង​មានការ​ចុះ​កិច្ចព្រមព្រៀង​អនុសរណៈ​ក្នុង​ការ​យោគយល់​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ម៉ត់ចត់​ទាក់ទង​ហ្នឹង​ការ​ជួញដូរ​មនុស្ស​ កម្ពុជា​ត្រូវ​មានការ​តាំងចិត្ត​ខ្ពស់​នៅ​ក្នុងថ្ងៃនេះ​ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​សហប្រតិបត្តិការ​ជឿ​ទុកចិត្ត​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​ស្ត្រី​ កុមារ​ក៏​ដូច​ជា​ការ​ជួញដូរ​មនុស្ស​និង​កម្លាំង​ពលកម្ម​នៅ​តំបន់​អាស៊ាន​ទាំងអស់​»​។​

​របាយការណ៍​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៦​ របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២​នៃ​ ការ​ជួញដូរ​មនុស្ស​ ដែល​ជា​ចំណាត់ថ្នាក់​ល្អ​មធ្យម​។​ កម្ពុជា​មាន​ចំណាត់ថ្នាក់​លេខ​២​ ដែល​ជា​ចំណាត់ថ្នាក់​ល្អ​ជាង​ចំណាត់ថ្នាក់​លេខ​២​កាលពី​ឆ្នាំ​កន្លង​ទៅ​។​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដដែល​នេះ​ ចំណាត់ថ្នាក់​លេខ​២​ គឺ​ផ្អែក​តាម​ការ​ខិតខំ​គួរសម​របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​៕

Share

ព័ត៌មានទាក់ទង

Image